ហើយពួក(ទន់ខ្សោយ)ដែលដើរតាម(មេដឹកនាំទាំងនោះ)បាននិយាយថា៖ ប្រសិនបើពួកយើងមានឱកាសត្រលប់ទៅកាន់លោកិយវិញ ពួកយើងប្រាកដជានឹងយករួចខ្លួនពីពួកគេ(មេដឹកនាំ) ដូចដែលពួកគេបានយករួចខ្លួនពីពួកយើង(នៅពេលនេះ)ដែរមិនខាន។ ដូច្នោះដែរ ទ្រង់បង្ហាញឱ្យពួកគេឃើញនូវទង្វើរបស់ពួកគេដើម្បីឱ្យពួកគេមានវិប្បដិសារី ហើយពួកគេមិនអាចចេញពីឋាននរកបានជាដាច់ខាត។
Al-Baqarah 2:167
Compare 2 Khmer translations
وَقَالَ الَّذِينَ اتَّبَعُوا لَوْ أَنَّ لَنَا كَرَّةً فَنَتَبَرَّأَ مِنْهُمْ كَمَا تَبَرَّءُوا مِنَّا ۗ كَذَٰلِكَ يُرِيهِمُ اللَّهُ أَعْمَالَهُمْ حَسَرَاتٍ عَلَيْهِمْ ۖ وَمَا هُمْ بِخَارِجِينَ مِنَ النَّارِ
DragHold to move · × to hide
ហើយពួកដែលបានដើរតាមពួកគេ(មេដឹកនាំ)បាន និយាយថាៈ ប្រសិនបើពួកយើងមានឱកាសត្រឡប់មក(រស់នៅលើ លោកិយ)ម្ដងទៀត គឺពួកយើងនឹងយករួចខ្លួនពីពួកគេ ដូចដែលពួក គេបានយករួចខ្លួនពីពួកយើងដែរ។ ដូច្នោះដែរអល់ឡោះនឹងបង្ហាញ ឱ្យពួកគេឃើញនូវទង្វើនានារបស់ពួកគេ ដែលធ្វើឱ្យពួកគេមានវិប្បដិសារីយ៉ាងខ្លាំង។ ហើយពួកគេមិនអាចចេញពីឋាននរកបានឡើយ។