Al-Baqarah 2:174

Compare 2 Khmer translations

إِنَّ الَّذِينَ يَكْتُمُونَ مَا أَنْزَلَ اللَّهُ مِنَ الْكِتَابِ وَيَشْتَرُونَ بِهِ ثَمَنًا قَلِيلًا ۙ أُولَٰئِكَ مَا يَأْكُلُونَ فِي بُطُونِهِمْ إِلَّا النَّارَ وَلَا يُكَلِّمُهُمُ اللَّهُ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ

القرآن الكريم

DragHold to move · × to hide

ពិតប្រាកដណាស់ ពួកដែលលាក់បាំងអំពីគម្ពីរដែលអល់ឡោះបានបញ្ចុះមក ហើយពួកគេបានប្តូរវាជាមួយនឹងកម្រៃបន្តិចបន្តួច ពួកទាំងនោះ អ្វីដែលពួកគេទទួលទានចូលទៅក្នុងពោះរបស់ពួកគេ គឺគ្មានអ្វីក្រៅពីភ្លើងនោះឡើយ។ ហើយអល់ឡោះនឹងមិនមានបន្ទូលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនជម្រះសម្អាតពួកគេនោះដែរ ហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។

Rowwad Translation Center

ពិតប្រាដកណាស់ ពួកដែលលាក់បាំងនូវអ្វីដែលអល់ឡោះបានបញ្ចុះនៅក្នុងគម្ពីរ(តាវរ៉ត)ដោយប្ដូរយកកម្រៃបន្ដិច បន្ដួចនឹងវា ពួកទាំងនោះមិនស៊ីអ្វីបញ្ចូល ទៅក្នុងពោះរបស់ពួកគេ ក្រៅពីភ្លើងនរកនោះឡើយ។ ហើយអល់ឡោះមិននិយាយរកពួក គេឡើយនៅថ្ងៃបរលោក ហើយក៏មិនសំអាត(បាបកម្ម)ពួកគេ ដែរ។ ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់បំផុត។

Islamic Community Development Association