Al-Baqarah 2:178

Compare 2 Khmer translations

يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الْقِصَاصُ فِي الْقَتْلَى ۖ الْحُرُّ بِالْحُرِّ وَالْعَبْدُ بِالْعَبْدِ وَالْأُنْثَىٰ بِالْأُنْثَىٰ ۚ فَمَنْ عُفِيَ لَهُ مِنْ أَخِيهِ شَيْءٌ فَاتِّبَاعٌ بِالْمَعْرُوفِ وَأَدَاءٌ إِلَيْهِ بِإِحْسَانٍ ۗ ذَٰلِكَ تَخْفِيفٌ مِنْ رَبِّكُمْ وَرَحْمَةٌ ۗ فَمَنِ اعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُ عَذَابٌ أَلِيمٌ

القرآن الكريم

DragHold to move · × to hide

ឱបណ្តាអ្នកដែលមានជំនឿ! គេបានដាក់កាតព្វកិច្ចលើពួកអ្នកឲ្យមានសមភាពក្នុងការវិនិច្ឆ័យទោសក្នុងរឿងឃាតកម្ម ដោយអ្នកដែលមានសិទ្ធិសេរីភាព(ត្រូវសម្លាប់)ដោយអ្នកមានសិទ្ធិសេរីភាព ទាសករ(ត្រូវសម្លាប់)ដោយទាសករ ហើយស្ត្រី(ត្រូវសម្លាប់)ដោយស្ត្រី។ តែប្រសិនបើអាណាព្យាបាលជនរងគ្រោះបានអនុគ្រោះ(ឲ្យឃាតករ)ដោយការសងជំងឺចិត្តនោះ គឺត្រូវទារសំណងឱ្យបានសមរម្យ ហើយ(ឃាតករ)ក៏ត្រូវផ្តល់សំណងឱ្យបានសមរម្យ(តាមការទាមទារ)ដូចគ្នាដែរ។ នោះគឺជាការបន្ធូរបន្ថយពីព្រះជាម្ចាស់របស់ពួកអ្នក និងជាក្តីមេត្តាករុណា(អំពីទ្រង់ចំពោះពួកអ្នក)។ ដូចនេះ ជនណាដែលបានបំពានបន្ទាប់ពីនោះ ពិតប្រាកដណាស់ គេនឹងទទួលទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។

Rowwad Translation Center

ឱបណ្ដាអ្នកដែលមានជំនឿ. គេបានដាក់កាតព្វកិច្ចលើ ពួកអ្នកឱ្យមានសមភាពក្នុងការវិនិច្ឆ័យទោសក្នុងរឿងឃាតកម្ម គឺ អ្នកដែលមានសិទ្ធិសេរីភាពដោយអ្នកដែលមានសិទ្ធិសេរីភាព និង ទាសករដោយទាសករ និងស្ដ្រីដោយស្ដ្រី។ ឃាតកណាដែលអាណា ព្យាបាលនៃជនរងគ្រោះបានអនុគ្រោះ ដោយសុខចិត្ដទទួលសំណង ជំនួសការដាក់ទោស(អាណាព្យាបាលជនរងគ្រោះ)ត្រូវទារសំណង ដោយសមរម្យ។ ឯជនល្មើសត្រូវបំពេញសំណងឱ្យបានគ្រប់ចំនួន។ នេះគឺជាការបន្ធូរបន្ថយនិងជាការអាណិតស្រឡាញ់ពីម្ចាស់របស់ ពួកអ្នក។ ហើយអ្នកណារំលោភបំពានបន្ទាប់ពីមានកិច្ចព្រមព្រៀង នេះ អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។

Islamic Community Development Association