Al-Baqarah 2:20

Compare 2 Khmer translations

يَكَادُ الْبَرْقُ يَخْطَفُ أَبْصَارَهُمْ ۖ كُلَّمَا أَضَاءَ لَهُمْ مَشَوْا فِيهِ وَإِذَا أَظْلَمَ عَلَيْهِمْ قَامُوا ۚ وَلَوْ شَاءَ اللَّهُ لَذَهَبَ بِسَمْعِهِمْ وَأَبْصَارِهِمْ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

القرآن الكريم

DragHold to move · × to hide

ផេ្លកបន្ទោរស្ទើតែនឹងឆាបឆក់ក្រសែភ្នែករបស់ពួកគេ។ រាល់ពេលដែលផេ្លកបន្ទោរបានជះពន្លឺដល់ពួកគេ ពួកគេបានបន្ដដំណើរទៅមុខ។ តែនៅពេលដែលគ្មានពន្លឺ ពួកគេនៅឈរទ្រឹង(ដោយពួកគេមិនអាចបន្តដំណើរទៅមុខបានឡើយ)។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងដកយកការស្ដាប់ឮ និងការមើលឃើញរបស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។

Rowwad Translation Center

ផេ្លកបន្ទោរជិតតែនឹងឆាបឆក់ក្រសែភ្នែករបស់ពួកគេ។ រាល់ពេលដែលផេ្លកបន្ទោរបានជះពន្លឺដល់ពួកគេ ពួកគេបានបន្ដ ដំណើរទៅមុខ តែនៅពេលដែលភាពងងឹតបានគ្របដណ្ដប់ទៅ លើពួកគេ ពួកគេឈរស្ងៀមនៅមួយកន្លែង។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់ពិតជានឹងដកយកការស្ដាប់ឮ និងការមើលឃើញ របស់ពួកគេ។ ពិតប្រាកដណាស់អល់ឡោះមានអានុភាពលើអ្វីៗ ទាំងអស់។

Islamic Community Development Association