Al-Baqarah 2:200

Compare 2 Khmer translations

فَإِذَا قَضَيْتُمْ مَنَاسِكَكُمْ فَاذْكُرُوا اللَّهَ كَذِكْرِكُمْ آبَاءَكُمْ أَوْ أَشَدَّ ذِكْرًا ۗ فَمِنَ النَّاسِ مَنْ يَقُولُ رَبَّنَا آتِنَا فِي الدُّنْيَا وَمَا لَهُ فِي الْآخِرَةِ مِنْ خَلَاقٍ

القرآن الكريم

DragHold to move · × to hide

ហើយនៅពេលដែលពួកអ្នកបានបំពេញកិច្ចការធម្មយាត្រាហាជ្ជីរបស់ពួកអ្នកចប់សព្វគ្រប់ហើយនោះ ចូរពួកអ្នករំឭកទៅចំពោះអល់ឡោះជាម្ចាស់(ឲ្យបានច្រើន)ដូចដែលពួកអ្នករំឭកដល់ជីដូនជីតារបស់ពួកអ្នក ឬរំឭកឱ្យច្រើនជាងនេះ។ ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលបួងសួងថា៖ ឱព្រះជាម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាប្រទានដល់យើងខ្ញុំនូវប្រការល្អក្នុងលោកិយផងចុះ។ ដូចនេះ សម្រាប់រូបគេគ្មានទទួលបានផលអ្វីឡើយនៅថ្ងៃបរលោក។

Rowwad Translation Center

ហើយនៅពេលដែលពួកអ្នកបានបពា្ចប់កិច្ចការហាជ្ជី សព្វគ្រប់ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះប្រៀបដូចជាការ រំលឹករបស់ពួកអ្នកចំពោះជីដូនជីតារបស់ពួកអ្នក ឬរំលឹកឱ្យលើស ពីនេះ។ ហើយក្នុងចំណោមមនុស្សលោកមានអ្នកបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រទានឱ្យពួកយើង(មាន សុខភាពល្អ ទ្រព្យសម្បតិ្ដ និងកូនចៅ..)នៅក្នុងលោកិយនេះផង។ ប៉ុន្ដែនៅថ្ងៃបរលោកគេមិនទទួលបានផលអ្វីឡើយ។

Islamic Community Development Association