ហើយចូរពួកអ្នករំឭកទៅចំពោះអល់ឡោះក្នុងបណ្តាថ្ងៃដែលត្រូវបានកំណត់ ។ ដូច្នេះ ជនណាដែលមានការប្រញាប់(ចង់ចាកចេញពីតំបន់មីណា)ក្នុងថ្ងៃទីពីរ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយជនណាដែលចង់ពន្យារ(ដោយបន្តស្នាក់នៅរហូតដល់ថ្ងៃទីបី) ក៏គ្មានទោសពៃរ៍អ្វីចំពោះគេដែរសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ជាការពិតណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។
Al-Baqarah 2:203
Compare 2 Khmer translations
وَاذْكُرُوا اللَّهَ فِي أَيَّامٍ مَعْدُودَاتٍ ۚ فَمَنْ تَعَجَّلَ فِي يَوْمَيْنِ فَلَا إِثْمَ عَلَيْهِ وَمَنْ تَأَخَّرَ فَلَا إِثْمَ عَلَيْهِ ۚ لِمَنِ اتَّقَىٰ ۗ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّكُمْ إِلَيْهِ تُحْشَرُونَ
DragHold to move · × to hide
ហើយចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះក្នុងចំនួន ថ្ងៃដែលបានកំណត់ ដូចេ្នះអ្នកណាចង់ប្រញាប់(ចាកចេញពីមីណា) ក្នុងរយៈពេលពីរថ្ងៃដំបូង(នៃថ្ងៃតាស្ហរិក)គឺគ្មានទោសកំហុសចំពោះ គេឡើយ។ ចំណែកឯអ្នកណាដែលចង់ពន្យារពេល(រហូតដល់ថ្ងៃទី ដប់បី)នោះ ក៏គ្មានទោសកំហុសដែរសម្រាប់អ្នកដែលកោតខ្លាច អល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថាៈ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅចំពោះទ្រង់វិញ។