Al-Baqarah 2:215

Compare 2 Khmer translations

يَسْأَلُونَكَ مَاذَا يُنْفِقُونَ ۖ قُلْ مَا أَنْفَقْتُمْ مِنْ خَيْرٍ فَلِلْوَالِدَيْنِ وَالْأَقْرَبِينَ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ ۗ وَمَا تَفْعَلُوا مِنْ خَيْرٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ

القرآن الكريم

DragHold to move · × to hide

ពួកគេ(មិត្តភក្តិរបស់អ្នក)នឹងសួរអ្នក(ព្យាការីមូហាំម៉ាត់)ថា៖ តើពួកគេត្រូវបរិច្ចាគទៅលើអ្វី? ចូរអ្នកតបថា៖ អ្វីដែលពួកអ្នកបានបរិច្ចាគអំពីប្រការល្អនោះ គឺត្រូវផ្តល់ជូនទៅឪពុកម្តាយ ញាតិសណ្តាន ក្មេងកំព្រា ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀង។ ហើយអ្វីដែលពួកអ្នកបានសាងអំពីប្រការល្អនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះវា។

Rowwad Translation Center

ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)ថាៈ តើអ្វីខ្លះដែលពួកគេ ត្រូវបរិច្ចាគ? ចូរអ្នកឆ្លើយថាៈ អ្វីដែលពួកអ្នកបានបរិច្ចាគតាមផ្លូវ ល្អនោះ គឺសម្រាប់ឪពុកម្ដាយនិងញាតិសន្ដាន និងកូនកំព្រា និងអ្នក ក្រីក្រព្រមទាំងអ្នកដំណើរដែលដាច់ស្បៀង។ ហើយអ្វីដែលពួកអ្នក សាងអំពីប្រការល្អនោះ អល់ឡោះពិតជាដឹងបំផុតចំពោះវា។

Islamic Community Development Association