Al-Baqarah 2:217

Compare 2 Khmer translations

يَسْأَلُونَكَ عَنِ الشَّهْرِ الْحَرَامِ قِتَالٍ فِيهِ ۖ قُلْ قِتَالٌ فِيهِ كَبِيرٌ ۖ وَصَدٌّ عَنْ سَبِيلِ اللَّهِ وَكُفْرٌ بِهِ وَالْمَسْجِدِ الْحَرَامِ وَإِخْرَاجُ أَهْلِهِ مِنْهُ أَكْبَرُ عِنْدَ اللَّهِ ۚ وَالْفِتْنَةُ أَكْبَرُ مِنَ الْقَتْلِ ۗ وَلَا يَزَالُونَ يُقَاتِلُونَكُمْ حَتَّىٰ يَرُدُّوكُمْ عَنْ دِينِكُمْ إِنِ اسْتَطَاعُوا ۚ وَمَنْ يَرْتَدِدْ مِنْكُمْ عَنْ دِينِهِ فَيَمُتْ وَهُوَ كَافِرٌ فَأُولَٰئِكَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ

القرآن الكريم

DragHold to move · × to hide

មនុស្សលោកនឹងសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពី(ច្បាប់)ការធ្វើសង្គ្រាមក្នុងខែបម្រាម ។ ចូរអ្នកតបថា៖ ការធ្វើសង្គ្រាមនៅក្នុងខែទាំងនោះ គឺជារឿងធំធេងបំផុត។ តែការរារាំងមនុស្សលោកពីមាគ៌ាអល់ឡោះ ការប្រឆាំងនឹងទ្រង់ ការរារាំងបណ្តាអ្នកមានជំនឿពីម៉ាស្ជិតអាល់ហារ៉ម និងការបណ្តេញអ្នកដែលរស់នៅទីនោះ(ដោយបង្ខំ)ចេញអំពីវា គឺជារឿងធំធេងបំផុតចំពោះអល់ឡោះ(ជាងការធ្វើសង្គ្រាមនៅក្នុងបណ្តាខែបម្រាមទៅទៀត)។ ហើយការបង្កភាពវឹកវរ(អំពើស្ហ៊ីរិក) វាជារឿងធំធេងជាងការកាប់សម្លាប់ទៅទៀត។ ហើយពួកគេ(ពួកមុស្ហរីគីន)នៅតែបន្តធ្វើសង្គ្រាមប្រយុទ្ធនឹងពួកអ្នក រហូតទាល់តែពួកគេអាចបង្វែរពួកអ្នកឱ្យចេញពីសាសនារបស់ពួកអ្នក បើសិនជាពួកគេមានលទ្ធភាពធ្វើដូច្នោះ។ ហើយជនណាមួយក្នុងចំណោមពួកអ្នកដែលបានចេញពីសាសនារបស់គេ(សាសនាអ៊ីស្លាម)វិញ ហើយគេបានស្លាប់ទាំងដែលគេជាអ្នកគ្មានជំនឿនោះ ពិតប្រាកដណាស់ ពួកទាំងនោះ អំពើល្អទាំងឡាយរបស់ពួកគេត្រូវរលាយសាបសូន្យទាំងអស់ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

Rowwad Translation Center

ពួកគេ(ពួកមូស្ហរីគីន)នឹងសួរអ្នក(មូហាំម៉ាត់)អំពីការ ធ្វើសង្គ្រាមនៅក្នុងខែបម្រាម។ ចូរអ្នកឆ្លើយថាៈ ការធ្វើសង្គ្រាមនៅ ក្នុងខែនោះ គឺមានបាបកម្មធ្ងន់ធ្ងរបំផុត ហើយបាបកម្មដែលធ្ងន់ធ្ងរ ជាងនេះទៅទៀតចំពោះអល់ឡោះនោះ គឺការរារាំងអ្នកដទៃអំពី មាគ៌ា របស់អល់ឡោះ និងការប្រឆាំងនឹងទ្រង់ និងការរារាំង(អ្នក មានជំនឿ)មិនឱ្យចូលម៉ាស្ជិទហារ៉មនិងបណេ្ដញអ្នកដែលរស់នៅ ទីនោះចេញពីលំនៅដ្ឋាន។ ហើយការបង្កភាពវឹកវរគឺវាធ្ងន់ធ្ងរជាង ការកាប់សម្លាប់គ្នាទៅទៀត។ ហើយពួកគេនៅតែបន្ដធ្វើសង្គ្រាម ប្រឆាំងជាមួយពួកអ្នក រហូតទាល់តែពួកគេអាចបង្វែរពួកអ្នកចេញ ពីសាសនារបស់ពួកអ្នក ប្រសិនបើពួកគេមានលទ្ធភាព។ ហើយអ្នក ណាក្នុងចំណោមពួកអ្នកចាកចេញពីសាសនា(អ៊ីស្លាម)របស់គេ បន្ទាប់មកគេក៏ស្លាប់ក្នុងភាពជាអ្នកដែលគ្មានជំនឿ គឺពួកទាំងនោះ ហើយដែលអំពើល្អទាំងឡាយរបស់ពួកគេត្រូវបានរលាយសាបសូន្យ ទាំងក្នុងលោកិយនិងបរលោក។ ហើយពួកទាំងនោះជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

Islamic Community Development Association