ទ្រង់ជាអ្នកដែលធ្វើឲ្យផែនដីមានសណ្ឋានលាតសន្ធឹងសម្រាប់ពួកអ្នក និងបានបង្កើតមេឃជាសំណង់មួយ(នៅពីលើផែនដី)។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានបណ្តុះនូវផលានុផលជាច្រើនជាលាភសក្ការៈសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំយកអ្នកផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះឲ្យសោះ ខណៈដែលពួកអ្នកបានដឹងហើយនោះ។
Al-Baqarah 2:22
Compare 2 Khmer translations
الَّذِي جَعَلَ لَكُمُ الْأَرْضَ فِرَاشًا وَالسَّمَاءَ بِنَاءً وَأَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجَ بِهِ مِنَ الثَّمَرَاتِ رِزْقًا لَكُمْ ۖ فَلَا تَجْعَلُوا لِلَّهِ أَنْدَادًا وَأَنْتُمْ تَعْلَمُونَ
DragHold to move · × to hide
ទ្រង់ជាអ្នកដែលបានបង្កើតផែនដីមានសណ្ឋានលាត សន្ធឹង និងមេឃធ្វើជាដំបូលសម្រាប់ពួកអ្នក ហើយទ្រង់បានបញ្ចុះ ទឹកភ្លៀងពីលើមេឃ ហើយទ្រង់បានបពោ្ចញមកវិញតាមរយៈទឹកភ្លៀងនេះនូវផលានុផលជាច្រើនជាចំណីអាហារសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំធ្វើស្ហ៊ីរិក១ចំពោះអល់ឡោះក្នុងពេលដែលពួក អ្នកដឹងច្បាស់ហើយនោះ។