Al-Baqarah 2:232

Compare 2 Khmer translations

وَإِذَا طَلَّقْتُمُ النِّسَاءَ فَبَلَغْنَ أَجَلَهُنَّ فَلَا تَعْضُلُوهُنَّ أَنْ يَنْكِحْنَ أَزْوَاجَهُنَّ إِذَا تَرَاضَوْا بَيْنَهُمْ بِالْمَعْرُوفِ ۗ ذَٰلِكَ يُوعَظُ بِهِ مَنْ كَانَ مِنْكُمْ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۗ ذَٰلِكُمْ أَزْكَىٰ لَكُمْ وَأَطْهَرُ ۗ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ

القرآن الكريم

DragHold to move · × to hide

ហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នក(តិចជាងបីដង) ហើយបានផុតកំណត់រយៈពេលរង់ចាំ(អ៊ិតហ្ទះ)របស់នាងហើយនោះ ចូរពួកអ្នក(អាណាព្យាបាល)កុំរារាំងពួកនាងមិនឱ្យរៀបការជាមួយស្វាមីរបស់ពួកនាងវិញឲ្យសោះ ប្រសិនបើពួកគេទាំងពីរពេញចិត្តនឹងរួមរស់ជាមួយគ្នាវិញដោយល្អប្រសើរ។ នោះគឺជាការដាស់រំឭកដល់អ្នកដែលមានជំនឿនឹងអល់ឡោះនិងថ្ងៃបរលោក។ ទាំងនោះជាប្រការដែលល្អប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយអល់ឡោះទ្រង់ជ្រាបដឹងបំផុត ខណៈដែលពួកអ្នកមិនដឹងឡើយ។

Rowwad Translation Center

ហើយកាលណាពួកអ្នកបានលែងលះភរិយា(លើក ទីមួយ ឬលើកទីពីរ) ហើយផុតរយៈពេលកំណត់(អ៊ិទឌះ)របស់ពួក នាងនោះ ចូរពួកអ្នក(អាណាព្យាបាល)កុំរារាំងពួកនាងអំពីការរៀប អាពាហ៍ពិពាហ៍ជាមួយស្វាមីរបស់ពួកនាងសាជាថ្មីឱ្យសោះ ប្រសិន បើពួកគេបានព្រមព្រៀងគ្នាដោយគុណធម៌ហើយនោះ។ នេះជាការ ឱ្យដំបូន្មានដល់អ្នកដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោកក្នុង ចំណោមពួកអ្នក។ ទាំងនោះគឺជាការប្រសើរ និងស្អាតស្អំជាទីបំផុត សម្រាប់ពួកអ្នក។ ហើយអល់ឡោះដឹង តែពួកអ្នកមិនដឹងឡើយ។

Islamic Community Development Association