Al-Baqarah 2:246

Compare 2 Khmer translations

أَلَمْ تَرَ إِلَى الْمَلَإِ مِنْ بَنِي إِسْرَائِيلَ مِنْ بَعْدِ مُوسَىٰ إِذْ قَالُوا لِنَبِيٍّ لَهُمُ ابْعَثْ لَنَا مَلِكًا نُقَاتِلْ فِي سَبِيلِ اللَّهِ ۖ قَالَ هَلْ عَسَيْتُمْ إِنْ كُتِبَ عَلَيْكُمُ الْقِتَالُ أَلَّا تُقَاتِلُوا ۖ قَالُوا وَمَا لَنَا أَلَّا نُقَاتِلَ فِي سَبِيلِ اللَّهِ وَقَدْ أُخْرِجْنَا مِنْ دِيَارِنَا وَأَبْنَائِنَا ۖ فَلَمَّا كُتِبَ عَلَيْهِمُ الْقِتَالُ تَوَلَّوْا إِلَّا قَلِيلًا مِنْهُمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ

القرآن الكريم

DragHold to move · × to hide

តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនទាន់ទទួលបានដំណឹងស្តីពីរឿងរ៉ាវរបស់ពួកមេដឹកនាំក្នុងចំណោមអម្បូរអ៊ីស្រាអែលក្រោយសម័យកាលព្យាការីមូសាទេឬ? ខណៈដែលពួកគេបាននិយាយទៅកាន់ព្យាការីរបស់ពួកគេថា៖ ចូរអ្នកតែងតាំងឱ្យពួកយើងនូវមហាក្សត្រមួយអង្គដើម្បីពួកយើងនឹងប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់អល់ឡោះ។ គាត់បានតបថា៖ តើពួកអ្នកបានគិតទេថា ប្រសិនបើអល់ឡោះដាក់កាតព្វកិច្ចសង្គ្រាមលើពួកអ្នក រួចមកពួកអ្នកបែរជាមិនចូលរួមប្រយុទ្ធវិញនោះ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលរារាំងពួកយើងមិនឱ្យធ្វើសង្គ្រាមប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនោះ ខណៈដែលគេ(សត្រូវ)បានបណ្តេញពួកយើងចេញពីលំនៅឋានរបស់ពួកយើង និងកូនចៅរបស់ពួកយើងនោះ។ ប៉ុន្តែនៅពេលដែលគេ(អល់ឡោះ)បានដាក់កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ពួកគេបែរជាងាកចេញទៅវិញ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះពួកដែលបំពាន។

Rowwad Translation Center

តើអ្នក(មូហាំម៉ាត់)ពុំបានដឹងទេឬអំពីមេដឹកនាំនៃអំបូរ អ៊ីស្រាអែលក្រោយពី(សម័យកាល)មូសានោះ? ខណៈដែលពួកគេ បាននិយាយទៅកាន់ណាពីរបស់ពួកគេថាៈ សូមលោកតែងតាំងសេ្ដច មួយអង្គសម្រាប់ពួកយើង ដើម្បីពួកយើងនឹងធ្វើសង្គ្រាមក្នុងមាគ៌ា អល់ឡោះផង។ គាត់បានតបថាៈ តើពួកអ្នកបានគិតទេថា ប្រសិន បើគេដាក់កាតព្វកិច្ចសង្គ្រាមទៅលើពួកអ្នក រួចពួកអ្នកមិនធ្វើ សង្គ្រាមទេនោះ? ពួកគេក៏បានតបវិញថាៈ តើមូលហេតុអ្វីដែល ពួកយើងមិនធ្វើសង្គ្រាមក្នុងផ្លូវអល់ឡោះ បើពួកគេ(សត្រូវ)បាន បណេ្ដញពួកយើងចេញពីលំនៅដ្ឋាននិងកូនចៅរបស់ពួកយើងនោះ? តែនៅពេលដែលគេបានដាក់កាតព្វកិច្ចសង្គ្រាមទៅលើពួកគេ ពួក គេបែរជាបោះបង់ទៅវិញ លើកលែងតែមួយចំនួនតូចនៃពួកគេ ប៉ុណ្ណោះ។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។

Islamic Community Development Association