ហើយព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេទៀតថា៖ ជាការពិតណាស់ និមិត្តសញ្ញានៃភាពជាមហាក្សត្ររបស់គេនោះ គឺទ្រង់នឹងត្រឡប់ហឹបមកឱ្យពួកអ្នកវិញ ដែលនៅក្នុងវា(ហឹប) គឺមានភាពនឹងនរពីព្រះជាម្ចាស់របស់ពួកអ្នក និងកេរដំណែលមួយចំនួនដែលក្រុមគ្រួសាររបស់ព្យាការីមូសា និងក្រុមគ្រួសាររបស់ព្យាការីហារូនបានបន្សល់ទុក ដែលម៉ាឡាអ៊ីកាត់ជាអ្នកនាំហឹបនោះមក។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។
Al-Baqarah 2:248
Compare 2 Khmer translations
وَقَالَ لَهُمْ نَبِيُّهُمْ إِنَّ آيَةَ مُلْكِهِ أَنْ يَأْتِيَكُمُ التَّابُوتُ فِيهِ سَكِينَةٌ مِنْ رَبِّكُمْ وَبَقِيَّةٌ مِمَّا تَرَكَ آلُ مُوسَىٰ وَآلُ هَارُونَ تَحْمِلُهُ الْمَلَائِكَةُ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
DragHold to move · × to hide
ហើយណាពីរបស់ពួកគេបានពោលទៅកាន់ពួកគេទៀត ថាៈ ពិតប្រាកដណាស់ សញ្ញាណនៃភាពជាអ្នកគ្រប់គ្រងរបស់គេ (តលូត) គឺមានហិបមួួយមកដល់ពួកអ្នកដោយនៅក្នុងនោះមាន ភាពនឹងនរពីម្ចាស់របស់ពួកអ្នក និងមានសំភារៈមួយចំនួនទៀត ដែលក្រុមគ្រួសាររបស់មូសា និងហារូនបានបន្សល់ទុកដែលនាំវា មកដោយម៉ាឡាអ៊ីកាត់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺ ជាភស្ដុតាងសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។