Al-Baqarah 2:25

Compare 2 Khmer translations

وَبَشِّرِ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أَنَّ لَهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ كُلَّمَا رُزِقُوا مِنْهَا مِنْ ثَمَرَةٍ رِزْقًا ۙ قَالُوا هَٰذَا الَّذِي رُزِقْنَا مِنْ قَبْلُ ۖ وَأُتُوا بِهِ مُتَشَابِهًا ۖ وَلَهُمْ فِيهَا أَزْوَاجٌ مُطَهَّرَةٌ ۖ وَهُمْ فِيهَا خَالِدُونَ

القرآن الكريم

DragHold to move · × to hide

ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលថា៖ ពិតណាស់ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ រាល់ពេលដែលពួកគេត្រូវបានគេផ្ដល់លាភសក្ការៈជាផ្លែឈើអំពីវា(ឋានសួគ៌)ដល់ពួកគេ ពួកគេបាននិយាយថា៖ នេះគឺដូចជាអ្វីដែលគេធ្លាប់បានប្រទានជាលាភសក្ការៈដល់ពួកយើងកាលពីមុន(ក្នុងលោកិយ)ដែរ។ ហើយពួកគេត្រូវបានគេផ្ដល់ឱ្យនូវផ្លែឈើដែលស្រដៀងគ្នា(នឹងផ្លែឈើនៅក្នុងលោកិយ តែមានរសជាតិខុសគ្នា) ។ ហើយនៅក្នុងឋានសួគ៌នោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន ហើយពួកគេស្ថិតនៅក្នុងវា(ឋានសួគ៌នោះ)ជាអមតៈ។

Rowwad Translation Center

ហើយចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដ្ដា អ្នកដែលមានជំនឿ និងបានសាងអំពើល្អថាៈ ពិតប្រាកដណាស ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ រាល់ពេលដែលពួកគេត្រូវបានគេផ្ដល់លាភសក្ការៈជាផ្លែឈើមួយ ប្រភេទក្នុងឋានសួគ៌ ពួកគេតែងតែនិយាយថាៈ នេះជាផ្លែឈើដែល ពួកយើងត្រូវបានគេផ្ដល់ឱ្យកាលពីមុនដែរ។ ហើយពួកគេត្រូវបាន គេផ្ដល់ផ្លែឈើឱ្យដែលមានសណ្ឋានដូចៗគ្នា (តែមានរសជាតិខុស គ្នា)។ ហើយនៅក្នុងឋានសួគ៌នោះពួកគេមានភរិយាដ៏ស្អាតស្អំជា ច្រើន ហើយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

Islamic Community Development Association