Al-Baqarah 2:253

Compare 2 Khmer translations

تِلْكَ الرُّسُلُ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۘ مِنْهُمْ مَنْ كَلَّمَ اللَّهُ ۖ وَرَفَعَ بَعْضَهُمْ دَرَجَاتٍ ۚ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلَ الَّذِينَ مِنْ بَعْدِهِمْ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ وَلَٰكِنِ اخْتَلَفُوا فَمِنْهُمْ مَنْ آمَنَ وَمِنْهُمْ مَنْ كَفَرَ ۚ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلُوا وَلَٰكِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ

القرآن الكريم

DragHold to move · × to hide

បណ្តាអ្នកនាំសារទាំងនោះ យើងបានលើកតម្កើងពួកគេមួយចំនួនឱ្យមានភាពប្រសើរជាងគ្នា។ ក្នុងចំណោមពួកគេ មានអ្នកខ្លះ អល់ឡោះមានបន្ទូលទៅកាន់គេផ្ទាល់។ ហើយទ្រង់បានលើកតម្កើងអ្នកមួយចំនួនក្នុងចំណោមពួកគេឱ្យមានឋានៈខ្ពង់ខ្ពស់(ជាងអ្នកនាំសារផ្សេងទៀត)។ ហើយយើងបានប្រទានឱ្យអ៊ីសាកូនរបស់ម៉ារយ៉ាំ(យេស៊ូគ្រឹស្ត) នូវអច្ឆរិយភាពជាច្រើនដ៏ច្បាស់លាស់ ហើយយើងបានពង្រឹងរូបគេតាមរយៈម៉ាឡាអ៊ីកាត់ជីព្រីល។ ហើយប្រសិនបើអល់ឡោះមានចេតនា នោះអ្នកជំនាន់ក្រោយពួកគេនឹងមិនកាប់សម្លាប់គ្នាឡើយ បន្ទាប់ពីភស្ដុតាងនានាដ៏ច្បាស់លាស់បានមកដល់ពួកគេហើយនោះ។ ក៏ប៉ុន្តែពួកគេបានខ្វែងគំនិតគ្នា។ ដូច្នេះ មួយចំនួននៃពួកគេ បានជឿ(ចំពោះអល់ឡោះ) ហើយមួយចំនួនទៀតនៃពួកគេ គឺគ្មានជំនឿ(ចំពោះទ្រង់)។ ហើយប្រសិនបើអល់ឡោះមានចេតនា ប្រាកដជាពួកគេនឹងមិនកាប់សម្លាប់គ្នាឡើយ។ ក៏ប៉ុន្ដែ អល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។

Rowwad Translation Center

បណ្ដាអ្នកនាំសារទាំងនោះ យើងបានលើកតម្កើងពួកគេ ឱ្យប្រសើរជាងគ្នា។ ក្នុងចំណោមពួកគេមានអ្នកខ្លះអល់ឡោះបាន បន្ទូលជាមួយពួកគេផ្ទាល់ និងអ្នកខ្លះទៀតទ្រង់បានលើកតម្កើង ឋានៈដល់ពួកគេ។ ហើយយើងបានប្រទានឱ្យអ៊ីសាកូនម៉ារយាំនូវ មុជីហ្សាត់ជាច្រើន ហើយយើងបានពង្រឹងរូបគេដោយជីព្រីល។ ហើយប្រសិនបើអល់ឡោះមានចេតនា ពួកជំនាន់ក្រោយពីអ្នក នាំសារទាំងនោះមិនកាប់សម្លាប់គ្នាឡើយបន្ទាប់ពីភស្ដុតាងនានា បានមកដល់ពួកគេ។ ប៉ុន្ដែពួកគេបានខ្វែងយោបល់គ្នា។ ហេតុនេះ ពួកគេខ្លះមានជំនឿ និងខ្លះទៀតគ្មានជំនឿ។ ហើយប្រសិនបើ អល់ឡោះមានចេតនា ពួកគេប្រាកដជាមិនកាប់សម្លាប់គ្នាឡើយ។ ប៉ុន្ដែអល់ឡោះធ្វើទៅតាមអ្វីដែលទ្រង់មានបំណង។

Islamic Community Development Association