Al-Baqarah 2:256

Compare 2 Khmer translations

لَا إِكْرَاهَ فِي الدِّينِ ۖ قَدْ تَبَيَّنَ الرُّشْدُ مِنَ الْغَيِّ ۚ فَمَنْ يَكْفُرْ بِالطَّاغُوتِ وَيُؤْمِنْ بِاللَّهِ فَقَدِ اسْتَمْسَكَ بِالْعُرْوَةِ الْوُثْقَىٰ لَا انْفِصَامَ لَهَا ۗ وَاللَّهُ سَمِيعٌ عَلِيمٌ

القرآن الكريم

DragHold to move · × to hide

គ្មានការបង្ខិតបង្ខំឡើយនៅក្នុងសាសនា(អ៊ីស្លាម)។ ពិតប្រាកដណាស់ ការពិតបានបង្ហាញច្បាស់ពីប្រការមិនពិត(ការវង្វេង)។ ហេតុនេះ ជនណាហើយដែលបដិសេធចំពោះអ្វីដែលគេគោរពសក្ការៈផ្សេងពីអល់ឡោះ ហើយគេមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់នោះ ពិតប្រាកដណាស់ គេពិតជាបានប្រកាន់ខ្ជាប់នូវខ្សែដ៏រឹងមាំ(សាសនាអ៊ីស្លាម)ដោយមិនងាយនឹងដាច់ឡើយ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។

Rowwad Translation Center

គ្មានការបង្ខិតបង្ខំឡើយនៅក្នុងសាសនាអីុស្លាម។ ពិត ប្រាកដណាស់ ការពិតបានបង្ហាញច្បាស់ពីប្រការមិនពិត។ ហេតុនេះ អ្នកណាដែលគ្មានជំនឿលើតហ្គ៊ូត តែមានជំនឿលើអល់ឡោះនោះ គេប្រាកដជាបានប្រកាន់ខ្ជាប់នូវខ្សែដ៏រឹងមាំ(សាសនាអ៊ីស្លាម)ដោយ មិនអាចកាត់ផ្ដាច់បានឡើយ។ ហើយអល់ឡោះមហាឮ មហាដឹង។

Islamic Community Development Association