Al-Baqarah 2:260

Compare 2 Khmer translations

وَإِذْ قَالَ إِبْرَاهِيمُ رَبِّ أَرِنِي كَيْفَ تُحْيِي الْمَوْتَىٰ ۖ قَالَ أَوَلَمْ تُؤْمِنْ ۖ قَالَ بَلَىٰ وَلَٰكِنْ لِيَطْمَئِنَّ قَلْبِي ۖ قَالَ فَخُذْ أَرْبَعَةً مِنَ الطَّيْرِ فَصُرْهُنَّ إِلَيْكَ ثُمَّ اجْعَلْ عَلَىٰ كُلِّ جَبَلٍ مِنْهُنَّ جُزْءًا ثُمَّ ادْعُهُنَّ يَأْتِينَكَ سَعْيًا ۚ وَاعْلَمْ أَنَّ اللَّهَ عَزِيزٌ حَكِيمٌ

القرآن الكريم

DragHold to move · × to hide

ហើយចូរអ្នកនឹកឃើញឡើងវិញ(ឱព្យាការីមូហាំម៉ាត់)នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបាននិយាយថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្ដាបង្ហាញឱ្យខ្ញុំបានឃើញផង ថាតើទ្រង់ប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយរបៀបណា? ទ្រង់បានមានបន្ទូលថា៖ តើអ្នកមិនទាន់ជឿ(លើរឿងនេះ)ទេឬ? គាត់ឆ្លើយថា៖ មិនដូច្នោះឡើយ ប៉ុន្តែ គឺដើម្បីឱ្យចិត្ដរបស់ខ្ញុំកាន់តែមានភាពនឹងនរ(ជឿជាក់)ថែមទៀតប៉ុណ្ណោះ។ ទ្រង់ក៏បានមានបន្ទូលថា៖ ដូច្នេះ ចូរអ្នកយកសត្វបក្សីចំនួនបួនក្បាល ហើយចិញ្ច្រាំវាបញ្ចូលគ្នា រួចមក ចូរអ្នកយកបំណែកនីមួយៗអំពីសាច់នោះទៅដាក់តាមភ្នំនីមួយៗ(ផ្សេងៗគ្នា)។ បន្ទាប់មក ចូរអ្នកស្រែកហៅពួកវាចុះ នោះពួកវានឹងហើរមកកាន់អ្នកវិញជាមិនខាន។ ហើយចូរអ្នក(ឱអ៊ីព្រហ៊ីម)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

Rowwad Translation Center

ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានពោល ថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបង្ហាញឱ្យខ្ញុំឃើញផង ថាតើ ទ្រង់ប្រោសអ្នកដែលស្លាប់ដោយរបៀបណា? អល់ឡោះបានមាន បន្ទូលថាៈ តើអ្នកមិនទាន់ជឿទេឬ? អ៊ីព្រហ៊ីមឆ្លើយថាៈ មិនមែន ទេ. តែដើម្បីឱ្យចិត្ដរបស់ខ្ញុំកាន់តែជឿជាក់ថែមទៀត។ អល់ឡោះ បានមានបន្ទូលថាៈ ចូរអ្នកយកបក្សីបួនក្បាល ហើយប្រមូលពួកវា (ចិញ្ច្រាំបញ្ចូលគ្នាឱ្យខេ្ទច) រួចយកបំណែកនីមួយៗអំពីសាច់នោះ ទៅដាក់តាមភ្នំផេ្សងៗគ្នា បន្ទាប់មកចូរអ្នកស្រែកហៅពួកវាចុះ ពួកវាពិតជានឹងហើរមកកាន់អ្នកវិញភ្លាម។ ហើយអ្នកត្រូវដឹងថា ពិតប្រាកដណាស់អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

Islamic Community Development Association