Al-Baqarah 2:275

Compare 2 Khmer translations

الَّذِينَ يَأْكُلُونَ الرِّبَا لَا يَقُومُونَ إِلَّا كَمَا يَقُومُ الَّذِي يَتَخَبَّطُهُ الشَّيْطَانُ مِنَ الْمَسِّ ۚ ذَٰلِكَ بِأَنَّهُمْ قَالُوا إِنَّمَا الْبَيْعُ مِثْلُ الرِّبَا ۗ وَأَحَلَّ اللَّهُ الْبَيْعَ وَحَرَّمَ الرِّبَا ۚ فَمَنْ جَاءَهُ مَوْعِظَةٌ مِنْ رَبِّهِ فَانْتَهَىٰ فَلَهُ مَا سَلَفَ وَأَمْرُهُ إِلَى اللَّهِ ۖ وَمَنْ عَادَ فَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ

القرآن الكريم

DragHold to move · × to hide

ពួកដែលស៊ីការប្រាក់(និងមានទំនាក់ទំនងនឹងការប្រាក់)នោះ ពួកគេមិនអាចក្រោកឈរបានឡើយ(នៅថ្ងៃបរលោក) លើកលែងតែគេក្រោកឈរដូចអ្នកដែលស្ហៃតន(អារក្សសាតាំង)ចូលដែលធ្វើឱ្យគេលីលាដូច្នោះដែរ។ នោះគឺដោយសារតែពួកគេនិយាយថា៖ តាមពិត ការលក់ដូរ គឺដូចទៅនឹងការសុីការប្រាក់ដែរ។ ប៉ុន្តែអល់ឡោះទ្រង់បានអនុញ្ញាតចំពោះការលក់ដូរ ហើយបានហាមឃាត់ចំពោះការប្រាក់។ ដូច្នេះ ជនណាដែលការទូន្មានពីព្រះជាម្ចាស់របស់គេបានមកដល់គេ ហើយគេបានបញ្ឈប់(ការសុីការប្រាក់) ដូចេ្នះ អ្វីដែលមានពីមុននៃការសុីការប្រាក់នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយកិច្ចការរបស់គេ គឺត្រឡប់ទៅរកអល់ឡោះ។ រីឯជនណាដែលបានត្រឡប់ទៅ(ស៊ីការប្រាក់)វិញ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

Rowwad Translation Center

ពួកដែលស៊ីការប្រាក់នោះ ពួកគេមិនអាចក្រោកឈរ បានទេ(នៅថ្ងៃបរលោក) លើកលែងតែគេក្រោកឈរដូចអ្នកដែល ស្ហៃតនចូលដែលធ្វើឱ្យគេឆ្កួតប៉ុណ្ណោះ។ នោះដោយសារតែពួកគេ បានអះអាងថាៈ ពិតប្រាកដណាស់ ការលក់ដូរនោះវាដូចជាការយក ការប្រាក់ដែរ ។ប៉ុន្ដែអល់ឡោះបានអនុញ្ញាតចំពោះការលក់ដូរ ហើយទ្រង់បានហាមឃាត់អំពីការយកការប្រាក់។ ហើយអ្នកណា ដែលទទួលបាននូវការទូន្មានពីម្ចាស់របស់គេ ហើយគេបោះបង់ ចោល(ឈប់យកការប្រាក់) ដូចេ្នះអ្វីដែលមានពីមុន(មុនទូន្មាន មកដល់)គឺជាកម្មសិទ្ធិរបស់គេ ហើយរឿងរ៉ាវរបស់គេគឺអាស្រ័យ លើអល់ឡោះ។ រីឯអ្នកណាបានត្រឡប់ទៅ(ស៊ីការប្រាក់)វិញ ពួកទាំងនោះជាពួកនរក។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

Islamic Community Development Association