អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើរាល់អ្វីទាំងអស់ដែលគេបានបញ្ចុះមកឱ្យគាត់ពីព្រះជាម្ចាស់របស់គាត់ ហើយបណ្ដាអ្នកមានជំនឿទាំងអស់ក៏មានជំនឿដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ (ពួកគេនិយាយថា៖) ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមអ្នកនាំសាររបស់ទ្រង់(ដោយជឿអ្នកខ្លះ ហើយបដិសេធអ្នកខ្លះទៀត)ឡើយ។ ហើយពួកគេបាននិយាយទៀតថា៖ ពួកយើងបានឮ និងបានប្រតិបត្តិតាមហើយ។ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផងចុះ ឱព្រះជាម្ចាស់របស់ពួកយើង! ហើយកន្លែងវិលត្រឡប់(របស់ពួកយើង) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។
Al-Baqarah 2:285
Compare 2 Khmer translations
آمَنَ الرَّسُولُ بِمَا أُنْزِلَ إِلَيْهِ مِنْ رَبِّهِ وَالْمُؤْمِنُونَ ۚ كُلٌّ آمَنَ بِاللَّهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ لَا نُفَرِّقُ بَيْنَ أَحَدٍ مِنْ رُسُلِهِ ۚ وَقَالُوا سَمِعْنَا وَأَطَعْنَا ۖ غُفْرَانَكَ رَبَّنَا وَإِلَيْكَ الْمَصِيرُ
DragHold to move · × to hide
អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលម្ចាស់ របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នា ដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះនិងបណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ និងបណ្ដាគម្ពីររបស់ទ្រង់ ហើយនិងបណ្ដាអ្នក នាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា) ពួកយើងមិនបែង ចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ អល់ឡោះនោះឡើយ។ ហើយពួកគេបានអះអាងថាៈ ពួកយើង បានឮនិងអនុវត្ដតាម(រាល់បទបញ្ជារបស់ទ្រង់)។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង ហើយ ចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់។