Al-Baqarah 2:30

Compare 2 Khmer translations

وَإِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي جَاعِلٌ فِي الْأَرْضِ خَلِيفَةً ۖ قَالُوا أَتَجْعَلُ فِيهَا مَنْ يُفْسِدُ فِيهَا وَيَسْفِكُ الدِّمَاءَ وَنَحْنُ نُسَبِّحُ بِحَمْدِكَ وَنُقَدِّسُ لَكَ ۖ قَالَ إِنِّي أَعْلَمُ مَا لَا تَعْلَمُونَ

القرآن الكريم

DragHold to move · × to hide

ហើយ(ចូរអ្នករំឮកដល់មនុស្សលោក)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ពិតប្រាកដណាស់ យើងនឹងបង្កើតនូវអ្នកគ្រប់គ្រងនៅលើផែនដីនេះ។ ពួកគេបានសួរថា៖ តើទ្រង់នឹងបង្កើតនៅលើផែនដីនូវអ្នកដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នាលើវា(ផែនដី)ឬ ខណៈដែលពួកយើងវិញជាអ្នកដែលលើកតម្កើងដោយការកោតសរសើរ និងបញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់នោះ? ទ្រង់បានតបវិញថា៖ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹង។

Rowwad Translation Center

ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈពិតប្រាកដណាស់ យើងនឹងបង្កើត អ្នកគ្រប់គ្រង(មនុស្សលោកពីមួយជំនាន់ទៅមួយជំនាន់)នៅលើផែនដីនេះ។ ពួកគេបានតបវិញថាៈ តើទ្រង់នឹងបង្កើតនៅលើផែនដី នេះនូវក្រុមដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នានៅលើវាឬ? ចំណែកឯពួកយើងវិញ គឺជាអ្នកលើកតម្កើងដោយការសរសើរ និង បញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់។ ទ្រង់បានមានបន្ទូលតបវិញថាៈ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹង។

Islamic Community Development Association