ហើយស្ហៃតននៅតែបន្តញុះញង់ពួកគេទាំងពីរ រហូតធ្វើឱ្យពួកគេទាំងពីរត្រូវបានគេបណ្តេញចេញពី(ឋានសួគ៌)កន្លែងដែលពួកគេធ្លាប់រស់នៅ។ ហើយយើងបានមានបន្ទូល(ទៅកាន់ពួកគេទាំងពីរ និងស្ហៃតន)ថា៖ ចូរពួកអ្នកចុះចេញ(ទៅរស់នៅលើផែនដី)ក្នុងភាពជាសត្រូវនឹងគ្នាចុះ។ ហើយផែនដី គឺជាកន្លែងស្នាក់អាស្រ័យរបស់ពួកអ្នក និង(ជាកន្លែង)សោយសុខ រហូតដល់អវសាននៃជីវិត។
Al-Baqarah 2:36
Compare 2 Khmer translations
فَأَزَلَّهُمَا الشَّيْطَانُ عَنْهَا فَأَخْرَجَهُمَا مِمَّا كَانَا فِيهِ ۖ وَقُلْنَا اهْبِطُوا بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ وَلَكُمْ فِي الْأَرْضِ مُسْتَقَرٌّ وَمَتَاعٌ إِلَىٰ حِينٍ
DragHold to move · × to hide
ហើយស្ហៃតនបានធ្វើឱ្យពួកគាត់ទាំងពីរឃ្លាតចេញពី ឋានសួគ៌ និងធ្វើឱ្យឃ្លាតឆ្ងាយពីអ្វីៗដែលពួកគាត់ទាំងពីរធ្លាប់មាននៅទីនោះ។ ហើយយើងបានមានបន្ទូលថាៈ ចូរពួកអ្នក(អាដាំហាវ៉ា អ៊ីព្លីស)ចុះទៅរស់នៅ(លើផែនដី)ក្នុងភាពជាសត្រូវនឹងគ្នាចុះ ហើយផែនដីគឺជាកន្លែងរស់នៅរបស់ពួកអ្នក និងមានភាព សប្បាយរីករាយរហូតដល់អវសាននៃជីវិត។