Al-Baqarah 2:54

Compare 2 Khmer translations

وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ إِنَّكُمْ ظَلَمْتُمْ أَنْفُسَكُمْ بِاتِّخَاذِكُمُ الْعِجْلَ فَتُوبُوا إِلَىٰ بَارِئِكُمْ فَاقْتُلُوا أَنْفُسَكُمْ ذَٰلِكُمْ خَيْرٌ لَكُمْ عِنْدَ بَارِئِكُمْ فَتَابَ عَلَيْكُمْ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ

القرآن الكريم

DragHold to move · × to hide

ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)នៅពេលដែលព្យាការីមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ពួកអ្នកពិតជាបានបំពានលើខ្លួនឯងដោយយករូបសំណាក់កូនគោ(មកគោរពសក្ការៈ)។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសទៅកាន់ព្រះជាម្ចាស់ដែលបង្កើតពួកអ្នកដោយពួកអ្នកត្រូវសម្លាប់ខ្លួនឯង(សម្លាប់គ្នាទៅវិញទៅមក)។ នោះជាការប្រសើរសម្រាប់ពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នក ហើយទ្រង់នឹងទទួលយកការសារភាពកំហុសរបស់ពួកអ្នក។ ជាការពិតណាស់ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។

Rowwad Translation Center

ហើយ(ចូរចងចាំ) នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នកពិតជាបានបំពានលើខ្លួនឯង ដោយយករូបសំណាកកូនគោមកគោរពសក្ការៈ។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសចំពោះម្ចាស់របស់ពួកអ្នករួចពួកអ្នកត្រូវសម្លាប់ខ្លួនឯង(ដោយសម្លាប់គ្នាទៅវិញទៅមក)។ការធ្វើដូចេ្នះវាជាការប្រសើរសម្រាប់ពួកអ្នកនៅចំពោះមុខម្ចាស់របស់ពួកអ្នក។(បើពួកអ្នកធ្វើបានដូចេ្នះ) ទ្រង់ពិតជាអភ័យទោសឱ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។

Islamic Community Development Association