Al-Baqarah 2:58

Compare 2 Khmer translations

وَإِذْ قُلْنَا ادْخُلُوا هَٰذِهِ الْقَرْيَةَ فَكُلُوا مِنْهَا حَيْثُ شِئْتُمْ رَغَدًا وَادْخُلُوا الْبَابَ سُجَّدًا وَقُولُوا حِطَّةٌ نَغْفِرْ لَكُمْ خَطَايَاكُمْ ۚ وَسَنَزِيدُ الْمُحْسِنِينَ

القرآن الكريم

DragHold to move · × to hide

ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)នៅពេលដែលយើងមានបន្ទូល(ទៅកាន់ពួកអ្នក)ថា៖ ចូរពួកអ្នកចូលក្នុងស្រុកភូមិនេះ(ក្រុងយេរ៉ូសាឡឹម) ហើយចូរពួកអ្នកបរិភោគនូវអ្វីៗដែលមាននៅទីនោះដោយក្តីរីករាយតាមតែពួកអ្នកត្រូវការចុះ។ ហើយចូរពួកអ្នកចូលតាមទ្វារដោយឱនលំទោន និងបួងសួងសុំការអភ័យទោស(ពីយើង) នោះយើងនឹងអភ័យទោសដល់ពួកអ្នកចំពោះកំហុសឆ្គងរបស់ពួកអ្នក។ ហើយយើងនឹងបន្ថែម(ផលបុណ្យ)ដល់បណ្ដាអ្នកដែលសាងអំពើល្អ។

Rowwad Translation Center

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូលថាៈចូរពួកអ្នកចូលទីក្រុងនេះ(ក្រុងយេរ៉ូសាឡឹម) ហើយចូរពួកអ្នក បរិភោគនូវអ្វីៗដែលមាននៅទីនេះដោយរីករាយតាមតែពួកអ្នកត្រូវការ ហើយពួកអ្នកត្រូវចូលតាមទ្វារដោយឱនលំទោននិងប្រើពាក្យសុំទោសយើងនឹងអភ័យទោសឱ្យពួកអ្នកនូវរាល់បាបកម្ម របស់ពួកអ្នក ហើយយើងនឹងបន្ថែម(ផលបុណ្យ)ដល់បណ្ដាអ្នក ដែលសាងអំពើល្អ។

Islamic Community Development Association