ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលពួកអ្នកបាននិយាយទៅកាន់ព្យាការីមូសាថា៖ ឱមូសា! ពួកយើងពិតជាមិនអាចអត់ទ្រាំលើ(ការបរិភោគ)ចំណីអាហារតែមួយមុខ(ដដែលៗ)បែបនេះបានឡើយ។ ហេតុនេះ ចូរអ្នកបួងសួងសុំពីព្រះជាម្ចាស់របស់អ្នកឱ្យទ្រង់បញ្ចេញឱ្យពួកយើងនូវអ្វីដែលគេបណ្ដុះចេញពីដី ដូចជាជី ត្រសក់ ខ្ទឹមស សណ្ដែក និងខ្ទឹមក្រហមជាដើម។ គាត់បានតបថា៖ តើពួកអ្នកសុំប្ដូររបស់ដែលល្អយករបស់ដែលអន់ជាងឬ? ចូរពួកអ្នកចាកចេញទៅរស់នៅទីក្រុងណាមួយផ្សេងចុះ នោះពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកបានស្នើសុំជាមិនខាន។ (ដោយសារតែការប្រឆាំងរបស់ពួកគេជាបន្តបន្ទាប់)ពួកគេបានទទួលរងនូវភាពអាប់ឱន ភាពក្រខ្សត់ ហើយពួកគេបានវិលត្រឡប់មកវិញដោយការខឹងសម្បាពីអល់ឡោះជាម្ចាស់។ នោះក៏ដោយសារតែពួកគេបានប្រឆាំងនឹងបណ្ដាភស្តុតាងរបស់ទ្រង់ ព្រមទាំងបានសម្លាប់ព្យាការីជាច្រើនដោយបំពាន។ ទាំងនោះគឺដោយសារតែពួកគេបានប្រព្រឹត្តល្មើស ព្រមទាំងបានបំពាន(លើព្រំដែនរបស់ទ្រង់)។
Al-Baqarah 2:61
Compare 2 Khmer translations
وَإِذْ قُلْتُمْ يَا مُوسَىٰ لَنْ نَصْبِرَ عَلَىٰ طَعَامٍ وَاحِدٍ فَادْعُ لَنَا رَبَّكَ يُخْرِجْ لَنَا مِمَّا تُنْبِتُ الْأَرْضُ مِنْ بَقْلِهَا وَقِثَّائِهَا وَفُومِهَا وَعَدَسِهَا وَبَصَلِهَا ۖ قَالَ أَتَسْتَبْدِلُونَ الَّذِي هُوَ أَدْنَىٰ بِالَّذِي هُوَ خَيْرٌ ۚ اهْبِطُوا مِصْرًا فَإِنَّ لَكُمْ مَا سَأَلْتُمْ ۗ وَضُرِبَتْ عَلَيْهِمُ الذِّلَّةُ وَالْمَسْكَنَةُ وَبَاءُوا بِغَضَبٍ مِنَ اللَّهِ ۗ ذَٰلِكَ بِأَنَّهُمْ كَانُوا يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ النَّبِيِّينَ بِغَيْرِ الْحَقِّ ۗ ذَٰلِكَ بِمَا عَصَوْا وَكَانُوا يَعْتَدُونَ
DragHold to move · × to hide
ហើយ(ចូរចងចាំ)នៅពេលដែលពួកអ្នកបាននិយាយថាៈឱមូសា.ពួកយើងមិនអាចទ្រាំបានទេចំពោះអាហារដដែលៗនេះ។ហេតុនេះសូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យទ្រង់បពោ្ចញឱ្យពួកយើងនូវអ្វីដែលគេបណ្ដុះចេញពីដី ដូចជាជីរ ត្រសក់ ខ្ទឹមស សណ្ដែក និងខ្ទឹម ក្រហមជាដើម។ មូសាបានតបវិញថាៈ តើពួកអ្នកសុំប្ដូររបស់ដែល ល្អយករបស់ដែលអន់ឬ? ចូរពួកអ្នកចេញទៅរស់នៅទីក្រុងណាមួយចុះពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកសុំជាមិនខាន។(ក្រោយពេលដែលពួកគេចេញពីទីនេះ)ពួកគេត្រូវបានទទួលរងនូវភាពអាប់ឱននិងក្រខ្សត់ហើយពួកគេបានត្រឡប់មកវិញដោយមានការខឹងសម្បាពីអល់ឡោះ។ នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងបណ្ដាភសុ្ដតាងរបស់អល់ឡោះ និងសម្លាប់ណាពីជាច្រើនដោយអយុត្ដិធម៌។ ដូចេ្នះដែរ ដោយសារតែពួកគេបានប្រព្រឹត្ដបទល្មើស ព្រមទាំងបានបំពានលើបទបញ្ជា របស់យើង ។