Al-Baqarah 2:71

Compare 2 Khmer translations

قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ لَا ذَلُولٌ تُثِيرُ الْأَرْضَ وَلَا تَسْقِي الْحَرْثَ مُسَلَّمَةٌ لَا شِيَةَ فِيهَا ۚ قَالُوا الْآنَ جِئْتَ بِالْحَقِّ ۚ فَذَبَحُوهَا وَمَا كَادُوا يَفْعَلُونَ

القرآن الكريم

DragHold to move · × to hide

គាត់បានប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ ការពិតគោញីនោះ គេមិនដែលយកទៅប្រើប្រាស់ភ្ជួររាស់ដី និងមិនដែលដឹកទឹកស្រោចស្រពដំណាំនោះទេ ព្រមទាំងមានលក្ខណៈពេញលេញ ហើយក៏គ្មានពណ៌ចម្រុះ(ក្រៅពីពណ៌លឿង)នោះដែរ។ (ខណៈនោះ)ពួកគេក៏បាននិយាយថា៖ ឥឡូវនេះ អ្នកបានផ្តល់នូវការពិត(លក្ខណៈពេញលេញរបស់គោញី)នោះហើយ។ ពេលនោះ ពួកគេក៏សំឡេះគោញីនោះ ខណៈដែលពួកគេស្ទើរតែមិនអាចធ្វើបាន(ព្រោះតែពិបាករក)។

Rowwad Translation Center

មូសាបានឆ្លើយតបថាៈ អល់ឡោះបានមានបន្ទូលយ៉ាង ច្បាស់ថាៈ ការពិតមេគោនោះគេមិនដែលយកទៅប្រើប្រាស់ភ្ជួររាស់ដីធ្លី និងដឹកទឹកស្រោចស្រពដំណាំទេ ពោលគឺមានលក្ខណៈពេញលេញ ហើយក៏គ្មានពណ៌ចំរុះដែរ។ ពួកគេបាននិយាយបន្ដថាៈ ឥឡូវនេះអ្នកបានផ្ដល់ការពិតហើយ។ ដូចេ្នះ ពួកគេក៏សំឡេះ មេគោនោះ ដែលពួកគេស្ទើរតែមិនអាចធ្វើបាន។

Islamic Community Development Association