Al-Baqarah 2:73

Compare 2 Khmer translations

فَقُلْنَا اضْرِبُوهُ بِبَعْضِهَا ۚ كَذَٰلِكَ يُحْيِي اللَّهُ الْمَوْتَىٰ وَيُرِيكُمْ آيَاتِهِ لَعَلَّكُمْ تَعْقِلُونَ

القرآن الكريم

DragHold to move · × to hide

ពេលនោះ យើងបានមានបន្ទូលថា៖ ចូរពួកអ្នកយកផ្នែកណាមួយនៃគោញីនោះវាយទៅលើសាកសពនោះទៅ (នោះអល់ឡោះជាម្ចាស់នឹងធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញដើម្បីប្រាប់ពីឃាតករពិត)។ ក៏ដូចគ្នាដែរ អល់ឡោះនឹងធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក) ហើយទ្រង់បង្ហាញឱ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងរបស់ទ្រង់ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

Rowwad Translation Center

ដូចេ្នះយើងបានបញ្ជាថាៈ ចូរពួកអ្នកយកផ្នែកណាមួយ នៃមេគោនេះវាយទៅលើសាកសពនោះ។ ដូចនេះដែរ អល់ឡោះនឹងធ្វើឱ្យអ្នកស្លាប់ទាំងអស់រស់ឡើងវិញ(នៅថ្ងៃបរលោក) ហើយអល់ឡោះបង្ហាញភសុ្ដតាងៗរបស់ទ្រង់ដល់ពួកអ្នក ដើម្បីឱ្យពួកអ្នក ចេះគិតពិចារណា។

Islamic Community Development Association