ហើយពួកគេបាននិយាយថា៖ ភ្លើងនរកនឹងមិនប៉ះពាល់ពួកយើងជាដាច់ខាត លើកលែងតែប៉ុន្មានថ្ងៃ(ដ៏ខ្លី)ដែលត្រូវបានគេកំណត់ប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកបានទទួលការសន្យានេះពីអល់ឡោះឬយ៉ាងណា? (ប្រសិនបើអល់ឡោះពិតជាបានសន្យាបែបនេះមែននោះ) ពិតប្រាកដណាស់ អល់ឡោះនឹងមិនក្បត់ការសន្យារបស់ទ្រង់ឡើយ។ ឬមួយក៏ពួកអ្នកចេះតែនិយាយប្រឌិតភូតកុហកទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹង?
Al-Baqarah 2:80
Compare 2 Khmer translations
وَقَالُوا لَنْ تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَعْدُودَةً ۚ قُلْ أَتَّخَذْتُمْ عِنْدَ اللَّهِ عَهْدًا فَلَنْ يُخْلِفَ اللَّهُ عَهْدَهُ ۖ أَمْ تَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
DragHold to move · × to hide
ហើយពួកគេ(អំបូរអ៊ីស្រាអែល)បាននិយាយថាៈ ភ្លើងនរកនឹងមិនប៉ះពាល់ពួកយើងទេ លើកលែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ចូរអ្នក(មូហាំមាត់)សួរពួកគេថាៈ តើពួកអ្នកបានទទួលការសន្យានេះពីអល់ឡោះឬ? ព្រោះអល់ឡោះនឹងមិនធ្វើខុសការសន្យារបស់ ទ្រង់ជាដាច់ខាត ឬក៏ពួកអ្នកចេះតែនិយាយ(ប្រឌិតភូតកុហក) ចំពោះអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង?