ហើយចូរពួកអ្នកនឹកឃើញពីកិច្ចសន្យាដែលយើងបានដាក់វាទៅលើអម្បូរអ៊ីស្រាអែលថា៖ ពួកអ្នកមិនត្រូវគោរពសក្ការៈ(ចំពោះអ្វីផ្សេង)ឡើយ លើកលែងតែចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយត្រូវធ្វើល្អចំពោះមាតាបិតា ញាតិសន្ដាន កេ្មងកំព្រា និងអ្នកក្រីក្រ ហើយត្រូវនិយាយទៅកាន់មនុស្សលោកនូវពាក្យសម្តីដែលល្អ និងត្រូវប្រតិបត្ដិសឡាត(ថ្វាយបង្គំ) និងបរិច្ចាគហ្សាកាត់។ ក្រោយមក ពួកអ្នកបែរជាងាកចេញទៅវិញ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកអ្នកប៉ុណ្ណោះ ខណៈដែលពួកអ្នកជាអ្នកដែលបដិសេធ។
Al-Baqarah 2:83
Compare 2 Khmer translations
وَإِذْ أَخَذْنَا مِيثَاقَ بَنِي إِسْرَائِيلَ لَا تَعْبُدُونَ إِلَّا اللَّهَ وَبِالْوَالِدَيْنِ إِحْسَانًا وَذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَقُولُوا لِلنَّاسِ حُسْنًا وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ثُمَّ تَوَلَّيْتُمْ إِلَّا قَلِيلًا مِنْكُمْ وَأَنْتُمْ مُعْرِضُونَ
DragHold to move · × to hide
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើអំបូរអ៊ីស្រាអែលថាៈពួកអ្នកមិនត្រូវគោរពសក្ការៈចំពោះអ្នក ណាក្រៅពីអល់ឡោះឡើយ ហើយត្រូវធ្វើល្អចំពោះមាតាបិតា និង ញាតិសន្ដាន និងកេ្មងកំព្រា និងអ្នកក្រីក្រ និងត្រូវនិយាយស្ដីល្អជា មួយមនុស្សលោក និងត្រូវប្រតិបត្ដិសឡាត ហើយនិងត្រូវបរិច្ចាគ ហ្សាកាត់។ បន្ទាប់មក ពួកអ្នកបានបែរចេញ(ពីកិច្ចសន្យា) លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកអ្នកប៉ុណ្ណោះ ខណៈដែលពួក អ្នកជាអ្នកបែរចេញ។