Al-Baqarah 2:93

Compare 2 Khmer translations

وَإِذْ أَخَذْنَا مِيثَاقَكُمْ وَرَفَعْنَا فَوْقَكُمُ الطُّورَ خُذُوا مَا آتَيْنَاكُمْ بِقُوَّةٍ وَاسْمَعُوا ۖ قَالُوا سَمِعْنَا وَعَصَيْنَا وَأُشْرِبُوا فِي قُلُوبِهِمُ الْعِجْلَ بِكُفْرِهِمْ ۚ قُلْ بِئْسَمَا يَأْمُرُكُمْ بِهِ إِيمَانُكُمْ إِنْ كُنْتُمْ مُؤْمِنِينَ

القرآن الكريم

DragHold to move · × to hide

ហើយ(ចូរពួកអ្នកនឹកឃើញឡើងវិញ)ខណៈដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នក ហើយយើងបានលើកភ្នំតួរដាក់ពីលើពួកអ្នក។ (យើងបានមានបន្ទូលថា)៖ ចូរពួកអ្នកទទួលយក(ប្រកាន់ខ្ជាប់)ចុះនូវអ្វី(គម្ពីរតាវរ៉ត)ដែលយើងបានផ្តល់ឱ្យពួកអ្នកដោយម៉ឺងម៉ាត់ ហើយចូរពួកអ្នកស្តាប់តាម។ ពួកគេបានតបថា៖ ពួកយើងបានឮហើយ តែពួកយើងមិនអនុវត្តតាមឡើយ។ ព្រោះតែភាពគ្មានជំនឿរបស់ពួកគេ ទើបធ្វើឱ្យ(ការគោរពសក្ការៈចំពោះ)រូបសំណាក់កូនគោ នៅតែដក់ជាប់ក្នុងដួងចិត្តរបស់ពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ពិតជាអាក្រក់បំផុតជំនឿដែលបានប្រើពួកអ្នក(ឱ្យប្រឆាំងនឹងអល់ឡោះ)បែបនេះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។

Rowwad Translation Center

ហើយ(ចូរចងចាំ) នៅពេលដែលយើងបានដាក់កិច្ចសន្យា លើពួកអ្នក ហើយយើងបានលើកភ្នំតួរពីលើពួកអ្នក (ដោយបញ្ជាថា) ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជានូវអ្វីដែលយើងបានផ្ដល់ ឱ្យពួកអ្នក(គម្ពីរតាវរ៉ត) ហើយចូរពួកអ្នកស្ដាប់។ ពួកគេបានឆ្លើយថាៈ ពួកយើងបានស្ដាប់ឮ តែពួកយើងមិនបានប្រតិបត្ដិតាមទេ។ហើយចិត្ដរបស់ពួកគេបានដក់ជាប់នឹងរូបសំណាកកូនគោ ដោយសារ តែការគ្មានជំនឿរបស់ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អាក្រក់បំផុតដែលជំនឿរបស់ពួកអ្នកបង្គាប់ឱ្យពួកអ្នកធ្វើដូចនេះ។ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ(នឹងគម្ពីរតាវរ៉ត)មែននោះ (ហេតុអ្វីបានជាពួកអ្នកធ្វើដូច្នោះ?)។

Islamic Community Development Association