Ta-Ha 20:71

Compare 2 Khmer translations

قَالَ آمَنْتُمْ لَهُ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّهُ لَكَبِيرُكُمُ الَّذِي عَلَّمَكُمُ السِّحْرَ ۖ فَلَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُمْ مِنْ خِلَافٍ وَلَأُصَلِّبَنَّكُمْ فِي جُذُوعِ النَّخْلِ وَلَتَعْلَمُنَّ أَيُّنَا أَشَدُّ عَذَابًا وَأَبْقَىٰ

القرآن الكريم

DragHold to move · × to hide

ហ្វៀរអោនក៏និយាយ(គំរាមពួកគេ)ថា៖ តើពួកអ្នកមានជំនឿនឹងគេ(មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេគឺជាមេរបស់ពួកអ្នកដែលបានបង្រៀនដល់ពួកអ្នកនូវមន្តអាគម។ ដូច្នេះ យើងពិតជានឹងកាត់ដៃកាត់ជើងរបស់ពួកអ្នកឆ្លាស់គ្នា ហើយយើងពិតជានឹងចងឆ្កាងពួកអ្នកទៅនឹងដើមល្មើ ហើយ(ពេលនោះ)ពួកអ្នកពិតជានឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលដាក់ទណ្ឌកម្មខ្លាំងជាង និងស្ថិតស្ថេរជាង?

Rowwad Translation Center

គេ(ហ្វៀរអោន)បាននិយាយថាៈ តើពួកអ្នកមានជំនឿលើ គេ(មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេពិតជាគ្រូរបស់ពួកអ្នកដែលគេបានបង្រៀនមន្ដអាគមដល់ពួក អ្នក។ ដូចេ្នះ យើងពិតជានឹងកាត់ដៃជើងរបស់ពួកអ្នកឆ្លាស់គ្នា ហើយយើងនឹងចងឆ្កាងពួកអ្នកទៅនឹងគល់ល្មើ ហើយពួកអ្នកពិតជា នឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលខ្លាំង និងស្ថិតសេ្ថរ ជាងគេខាងធ្វើទារុណកម្ម?

Islamic Community Development Association