Al-Hajj 22:26

Compare 2 Khmer translations

وَإِذْ بَوَّأْنَا لِإِبْرَاهِيمَ مَكَانَ الْبَيْتِ أَنْ لَا تُشْرِكْ بِي شَيْئًا وَطَهِّرْ بَيْتِيَ لِلطَّائِفِينَ وَالْقَائِمِينَ وَالرُّكَّعِ السُّجُودِ

القرآن الكريم

DragHold to move · × to hide

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលយើងបានបញ្ជាក់ដល់ព្យាការីអ៊ីព្រហ៊ីមនូវទីតាំងកាក់ហ្ពះ។ (ហើយយើងបានបញ្ជាថា៖) ចូរអ្នកកុំធ្វើស្ហ៊ីរិកមកចំពោះយើងនូវអ្វីមួយឱ្យសោះ។ ហើយចូរអ្នកសម្អាតគេហដ្ឋានរបស់យើង(កាក់ហ្ពះ)សម្រាប់អ្នកដែលតវ៉ាហ្វ និងអ្នកដែលបញ្ឈរសឡាតទាំងឡាយ។

Rowwad Translation Center

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្ហាញកន្លែង សាងសង់ផ្ទះ(កាក់ហ្ពះ)ដល់អ៊ីព្រហ៊ីម(យើងបានមានបន្ទូលថា)ចូរ អ្នកកុំប្រព្រឹត្ដអំពើស្ហ៊ីរិកមកចំពោះយើងឱ្យសោះ ហើយអ្នកត្រូវ សំអាតផ្ទះរបស់យើងទុកសម្រាប់បណ្ដាអ្នកដែលតវ៉ាហ្វ និងបណ្ដា អ្នកដែលឈរ(ថ្វាយបង្គំ) ហើយនិងបណ្ដាអ្នកដែលរូកុស៊ូជូត។

Islamic Community Development Association