ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានការមន្ទិលសង្ស័យចំពោះការបង្កើតឱ្យរស់ឡើងវិញ(បន្ទាប់ពីស្លាប់)នោះ ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកអំពីដី។ ក្រោយមក គឺអំពីទឹកកាម។ ក្រោយមកទៀត វាក៏ក្លាយទៅជាដុំឈាម។ បន្ទាប់មក វាក៏ក្លាយទៅជាដុំសាច់ដែលមានលក្ខណៈពេញលេញ ឬមិនមានលក្ខណៈពេញលេញ(ដោយត្រូវរលូត)ដើម្បីយើងបញ្ជាក់ដល់ពួកអ្នក(ពីសមត្ថភាពរបស់យើង)។ ហើយយើងឱ្យគភ៌នោះស្ថិតនៅក្នុងស្បូនតាមអ្វីដែលយើងមានចេតនា រហូតដល់ពេលដែលពេលកំណត់។ បន្ទាប់មកទៀត យើងបានបញ្ចេញពួកអ្នក(ពីផ្ទៃម្តាយ)ជាទារក។ ក្រោយមក ពួកអ្នកក៏បានធំពេញវ័យ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះបានស្លាប់ទៅវិញ(មុនពេលពេញវ័យ) ហើយមានអ្នកខ្លះទៀត អាចរស់នៅរហូតដល់វ័យចាស់ជរា ដើម្បីឲ្យរូបគេលែងដឹងនូវអ្វីដែលគេធ្លាប់បានដឹង(វង្វេងវង្វាន់)។ ហើយអ្នកនឹងឃើញដីដែលស្ងួតហួតហែង(គ្មានរុក្ខជាតិសោះ) តែនៅពេលដែលយើងបញ្ចុះទឹកភ្លៀងទៅលើវារួចមក វាក៏កម្រើក និងរីកឡើងវិញ ហើយក៏បានដុះចេញនូវរាល់រុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង។
Al-Hajj 22:5
Compare 2 Khmer translations
يَا أَيُّهَا النَّاسُ إِنْ كُنْتُمْ فِي رَيْبٍ مِنَ الْبَعْثِ فَإِنَّا خَلَقْنَاكُمْ مِنْ تُرَابٍ ثُمَّ مِنْ نُطْفَةٍ ثُمَّ مِنْ عَلَقَةٍ ثُمَّ مِنْ مُضْغَةٍ مُخَلَّقَةٍ وَغَيْرِ مُخَلَّقَةٍ لِنُبَيِّنَ لَكُمْ ۚ وَنُقِرُّ فِي الْأَرْحَامِ مَا نَشَاءُ إِلَىٰ أَجَلٍ مُسَمًّى ثُمَّ نُخْرِجُكُمْ طِفْلًا ثُمَّ لِتَبْلُغُوا أَشُدَّكُمْ ۖ وَمِنْكُمْ مَنْ يُتَوَفَّىٰ وَمِنْكُمْ مَنْ يُرَدُّ إِلَىٰ أَرْذَلِ الْعُمُرِ لِكَيْلَا يَعْلَمَ مِنْ بَعْدِ عِلْمٍ شَيْئًا ۚ وَتَرَى الْأَرْضَ هَامِدَةً فَإِذَا أَنْزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَتْ وَأَنْبَتَتْ مِنْ كُلِّ زَوْجٍ بَهِيجٍ
DragHold to move · × to hide
ឱមនុស្សលោក. ប្រសិនបើពួកអ្នកមានការសង្ស័យចំពោះ ថ្ងៃដែលគេធ្វើឱ្យមនុស្សរស់ឡើងវិញនោះ (ចូរអ្នកពិចារណាចុះថា) ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីដី បន្ទាប់មកពីទឹកកាម បន្ទាប់មកក្លាយជាដុំឈាម បន្ទាប់មកទៀតក្លាយជាដុំសាច់ដែលមាន រូបរាងពេញលក្ខណៈ និងខ្លះមិនពេញលក្ខណៈ(រលូត)។ ទាំងនេះគឺ ដើម្បីយើងបញ្ជាក់ដល់ពួកអ្នក(ពីសមត្ថភាពរបស់យើង និងការ កកើតរបស់ពួកអ្នក)។ ហើយយើងតម្កល់វានៅក្នុងស្បូននូវអ្វីដែល យើងមានចេតនារហូតដល់ពេលកំណត់។ បន្ទាប់មកយើងបពោ្ចញ ពួកអ្នកមកជាទារក។ បន្ទាប់មកទៀតធ្វើឱ្យពួកអ្នកលូតលាស់ធំ ពេញវ័យ។ ហើយក្នុងចំណោមពួកអ្នកមានអ្នកត្រូវគេកំណត់ឱ្យស្លាប់ ទៅវិញ(អាយុខ្លី)។ ហើយក្នុងចំណោមពួកអ្នកក៏មានអ្នកដែលត្រូវ គេទុកឱ្យមានអាយុច្រើន ចាស់ជរា រហូតដល់គេមិនដឹងអ្វីសោះ ក្រោយពីគេបានដឹងរួចដែរ។ ហើយអ្នកនឹងបានឃើញដីហួតហែង (គ្មានអ្វីដុះ)។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏បានកម្រើក(មានជីវិត)និងរីកឡើងវិញ ហើយវាក៏បានធ្វើឱ្យដុះ ចេញនូវរុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង។