ហើយរាល់អ្នកនាំសារ និងព្យាការីមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលយើងបានបញ្ជូនទៅ នៅពេលណាដែលគេសូត្រ(វាក្យខណ្ឌរបស់អល់ឡោះ) គឺសុទ្ធតែមានស្ហៃតនមកឆាឆៅបន្លំនៅក្នុងការសូត្ររបស់គេ។ ពេលនោះ អល់ឡោះជាម្ចាស់បានធ្វើឱ្យអ្វីដែលស្ហៃតនបន្លំនោះក្លាយជាអសារបង់។ បន្ទាប់មក ទ្រង់ពង្រឹងនូវវាក្យខណ្ឌរបស់ទ្រង់។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Al-Hajj 22:52
Compare 2 Khmer translations
وَمَا أَرْسَلْنَا مِنْ قَبْلِكَ مِنْ رَسُولٍ وَلَا نَبِيٍّ إِلَّا إِذَا تَمَنَّىٰ أَلْقَى الشَّيْطَانُ فِي أُمْنِيَّتِهِ فَيَنْسَخُ اللَّهُ مَا يُلْقِي الشَّيْطَانُ ثُمَّ يُحْكِمُ اللَّهُ آيَاتِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
DragHold to move · × to hide
ហើយគ្រប់អ្នកនាំសារ និងណាពីដែលយើងមិនបានបញ្ជូន មកមុនអ្នក ស្ហៃតនតែងតែឆាឆៅក្នុងការសូត្ររបស់គេនៅពេល ដែលគេសូត្រ(អាយ៉ាត់របស់យើង)។ តែអល់ឡោះលុបបំបាត់នូវ អ្វីដែលស្ហៃតនបានឆាឆៅនោះ។ បន្ទាប់មកអល់ឡោះពង្រឹងអាយ៉ាត់ៗរបស់ទ្រង់វិញ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។