ឱមនុស្សលោកទាំងឡាយ! គេបានលើកជាឧទាហរណ៍មួយ(សម្រាប់ពួកអ្នក)។ ហេតុនេះ ចូរពួកអ្នកត្រងត្រាប់ស្តាប់។ ជាការពិតណាស់ ពួកដែលពួកអ្នកកំពុងតែគោរពសក្ការៈផ្សេងពីអល់ឡោះនោះ ពួកវាមិនអាចបង្កើតសូម្បីតែសត្វរុយមួយក្បាលនោះឡើយ បើទោះបីជាពួកវារួមគ្នាដើម្បីបង្កើតវាក៏ដោយ។ ហើយប្រសិនបើសត្វរុយយកអ្វីមួយ(អំពីសំណែនដែលគេសែន) ក៏ពួកវាមិនអាចដេញវាចេញបាននោះដែរ។ ទាំងអ្នកដែលបួងសួងសុំ និងអ្នកដែលត្រូវគេបួងសួងសុំ(រូបបដិមា) គឺទន់ខ្សោយដូចគ្នា។
Al-Hajj 22:73
Compare 2 Khmer translations
يَا أَيُّهَا النَّاسُ ضُرِبَ مَثَلٌ فَاسْتَمِعُوا لَهُ ۚ إِنَّ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ لَنْ يَخْلُقُوا ذُبَابًا وَلَوِ اجْتَمَعُوا لَهُ ۖ وَإِنْ يَسْلُبْهُمُ الذُّبَابُ شَيْئًا لَا يَسْتَنْقِذُوهُ مِنْهُ ۚ ضَعُفَ الطَّالِبُ وَالْمَطْلُوبُ
DragHold to move · × to hide
ឱមនុស្សលោក. គេបានលើកជាឧទាហរណ៍មួយ ដូចេ្នះ ចូរពួកអ្នកស្ដាប់ទៅចំពោះវា។ ពិតប្រាកដណាស់ ពួក(ព្រះនានា) ដែលពួកអ្នកកំពុងបួងសួងសុំផេ្សងពីអល់ឡោះនោះគឺពួកគេ(ព្រះ នានា)គ្មានសមត្ថភាពបង្កើត សូម្បីតែសត្វរុយមួយឡើយ ហើយ ទោះបីជាពួកគេសហការគ្នាបង្កើតវាក៏ដោយ។ ហើយប្រសិនបើ មានសត្វរុយមកទំស៊ីសំណែនរបស់ពួកគេនោះ ពួកគេក៏គ្មានសមត្ថភាពនឹងដេញ ឬបក់រុយនោះចេញដែរ។ អ្នកដែលបួងសួងសុំនិងអ្នក ដែលត្រូវគេបួងសួងសុំ(ព្រះនានា)គឺទន់ខ្សោយបំផុត។