តែប្រសិនបើពួកអ្នកមិនបានឃើញនរណាម្នាក់នៅក្នុងគេហដ្ឋាននោះទេ ចូរពួកអ្នកកុំចូលក្នុងគេហដ្ឋាននោះ រហូតទាល់តែមានគេអនុញ្ញាតឱ្យពួកអ្នក។ ហើយប្រសិនបើគេនិយាយទៅកាន់ពួកអ្នកថា៖ “សូមពួកអ្នកត្រឡប់ទៅវិញចុះ” នោះពួកអ្នកត្រូវតែត្រឡប់ទៅវិញ។ នោះគឺជាការស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
An-Nur 24:28
Compare 2 Khmer translations
فَإِنْ لَمْ تَجِدُوا فِيهَا أَحَدًا فَلَا تَدْخُلُوهَا حَتَّىٰ يُؤْذَنَ لَكُمْ ۖ وَإِنْ قِيلَ لَكُمُ ارْجِعُوا فَارْجِعُوا ۖ هُوَ أَزْكَىٰ لَكُمْ ۚ وَاللَّهُ بِمَا تَعْمَلُونَ عَلِيمٌ
DragHold to move · × to hide
តែប្រសិនបើពួកអ្នកមិនបានជួបអ្នកណាម្នាក់នៅក្នុងផ្ទះទេ នោះ ពួកអ្នកមិនត្រូវចូលទៅក្នុងផ្ទះនោះជាដាច់ខាត លុះត្រាតែមាន គេអនុញ្ញាតឱ្យពួកអ្នក។ ហើយប្រសិនបើគេបាននិយាយទៅកាន់ពួក អ្នកថាៈ សូមពួកអ្នកត្រឡប់ទៅវិញចុះ ពួកអ្នកត្រូវតែត្រឡប់ទៅ វិញ វា(ការត្រឡប់ទៅវិញ)គឺជាប្រការស្អាតស្អំបំផុតសម្រាប់ពួក អ្នក។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។