An-Nur 24:41

Compare 2 Khmer translations

أَلَمْ تَرَ أَنَّ اللَّهَ يُسَبِّحُ لَهُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ وَالطَّيْرُ صَافَّاتٍ ۖ كُلٌّ قَدْ عَلِمَ صَلَاتَهُ وَتَسْبِيحَهُ ۗ وَاللَّهُ عَلِيمٌ بِمَا يَفْعَلُونَ

القرآن الكريم

DragHold to move · × to hide

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី ព្រមទាំងពពួកបក្សីដែលត្រដាងស្លាបទាំងគូរបស់វា សុទ្ធតែលើកតម្កើងចំពោះទ្រង់នោះ? រាល់ភាវៈទាំងនោះ គឺទ្រង់បានដឹងនូវការសឡាត និងការលើកតម្កើងរបស់វា(ចំពោះទ្រង់)។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។

Rowwad Translation Center

តើអ្នក(មូហាំម៉ាត់)មិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដី ហើយនិងសត្វស្លាបដែលហើរត្រដាងស្លាបទាំងគូនៅលើអាកាស លើកតម្កើងសរសើរចំពោះទ្រង់នោះ? រាល់សត្វលោកទាំងអស់ សុទ្ធតែបានដឹងពីរបៀបគោរពសក្ការៈ និងការកោតសរសើរលើក តម្កើងទ្រង់។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកគេធ្វើ។

Islamic Community Development Association