ហើយអល់ឡោះទ្រង់បង្កើតរាល់សត្វលោកទាំងអស់អំពីទឹក។ ក្នុងចំណោមពួកវា មានសត្វខ្លះលូននឹងពោះរបស់វា ខ្លះទៀតដើរដោយជើងពីរ ហើយខ្លះទៀត ដើរដោយជើងបួន។ អល់ឡោះទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
An-Nur 24:45
Compare 2 Khmer translations
وَاللَّهُ خَلَقَ كُلَّ دَابَّةٍ مِنْ مَاءٍ ۖ فَمِنْهُمْ مَنْ يَمْشِي عَلَىٰ بَطْنِهِ وَمِنْهُمْ مَنْ يَمْشِي عَلَىٰ رِجْلَيْنِ وَمِنْهُمْ مَنْ يَمْشِي عَلَىٰ أَرْبَعٍ ۚ يَخْلُقُ اللَّهُ مَا يَشَاءُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
DragHold to move · × to hide
ហើយអល់ឡោះបានបង្កើតសត្វដែលមានជីវិតទាំងអស់ អំពីទឹក។ ហើយក្នុងចំណោមពួកវាមានសត្វដែលវារនឹងពោះរបស់ វា ហើយមួយចំនួនទៀតមានសត្វដែលដើរជើងពីរ ហើយមួយចំនួន ទៀតមានសត្វដែលដើរជើងបួន។ អល់ឡោះនឹងបង្កើតនូវអ្វីដែល ទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើ អ្វីៗទាំងអស់។