មានគេនិយាយទៅកាន់ព្រះនាងថា៖ សូមព្រះនាងអញ្ជើញចូលទៅក្នុងវិមាននេះចុះ។ ហើយនៅពេលដែលព្រះនាងបានឃើញវា ទ្រង់គិតស្មានថាវាជាទឹក រួចទ្រង់ក៏បានសើយសំពត់របស់ទ្រង់ត្រឹមស្មងជើងរបស់ទ្រង់(ដើម្បីកុំឲ្យទទឹក)។ គាត់(ព្យាការីស៊ូឡៃម៉ាន)ក៏បាននិយាយថា៖ តាមពិត វាជាវិមានមួយដែលក្រាលដោយកញ្ចក់ដែលមានទឹកនៅពីក្រោម។ ពេលនោះ ព្រះនាងក៏បានមានបន្ទូលថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបានបំពានលើខ្លួនឯង ហើយខ្ញុំសូមប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម)ជាមួយព្យាការីស៊ូឡៃម៉ានទៅចំពោះអល់ឡោះដែលជាម្ចាស់នៃពិភពទាំងអស់។
An-Naml 27:44
Compare 2 Khmer translations
قِيلَ لَهَا ادْخُلِي الصَّرْحَ ۖ فَلَمَّا رَأَتْهُ حَسِبَتْهُ لُجَّةً وَكَشَفَتْ عَنْ سَاقَيْهَا ۚ قَالَ إِنَّهُ صَرْحٌ مُمَرَّدٌ مِنْ قَوَارِيرَ ۗ قَالَتْ رَبِّ إِنِّي ظَلَمْتُ نَفْسِي وَأَسْلَمْتُ مَعَ سُلَيْمَانَ لِلَّهِ رَبِّ الْعَالَمِينَ
DragHold to move · × to hide
មានគេនិយាយទៅកាន់នាងថាៈ សូមនាងអញ្ជើញចូលទៅ ក្នុងវិមាននេះទៅ ។ ហើយនៅពេលដែលនាងបានឃើញវា នាង ស្មានថាវាជាស្រះទឹកមួយ ហើយក៏បានសើយសំពត់ឡើងពីស្មងជើង ទាំងពីររបស់នាង។ គាត់(ស៊ូឡៃម៉ាន)បានប្រាប់នាងថាៈ ពិតប្រាកដ ណាស់ វាជាវិមានមួយដែលគេបានក្រាលអំពីកព្ចាក់។ (ពេលនោះ នាងក៏បានដឹងអំពីអំណាចគ្រប់គ្រងរបស់ស៊ូឡៃម៉ាន) ហើយនាង បានបួងសួងសុំថាៈ ឱម្ចាស់(អល់ឡោះ)របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានធ្វើខុសដោយខ្លួនឯង ហើយខ្ញុំព្រមចូលសាសនាអ៊ីស្លាមតាម ស៊ូឡៃម៉ាន ដើម្បីគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់។