Al-Qasas 28:27

Compare 2 Khmer translations

قَالَ إِنِّي أُرِيدُ أَنْ أُنْكِحَكَ إِحْدَى ابْنَتَيَّ هَاتَيْنِ عَلَىٰ أَنْ تَأْجُرَنِي ثَمَانِيَ حِجَجٍ ۖ فَإِنْ أَتْمَمْتَ عَشْرًا فَمِنْ عِنْدِكَ ۖ وَمَا أُرِيدُ أَنْ أَشُقَّ عَلَيْكَ ۚ سَتَجِدُنِي إِنْ شَاءَ اللَّهُ مِنَ الصَّالِحِينَ

القرآن الكريم

DragHold to move · × to hide

ឪពុករបស់នាងបាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំមានបំណងរៀបការម្នាក់ក្នុងចំណោមកូនស្រីទាំងពីររបស់ខ្ញុំឱ្យទៅអ្នក ដោយអ្នកត្រូវធ្វើការឱ្យខ្ញុំរយៈពេលប្រាំបីឆ្នាំ។ ប្រសិនបើអ្នកចង់បង្គ្រប់រយៈពេលដប់ឆ្នាំ វាគឺស្ថិតនៅលើអ្នក។ ហើយខ្ញុំគ្មានបំណងធ្វើឱ្យអ្នកមានការលំបាកឡើយ។ អ្នកនឹងឃើញថា ខ្ញុំស្ថិតក្នុងចំណោមមនុស្សល្អត្រឹមត្រូវម្នាក់ ប្រសិនបើអល់ឡោះមានចេតនា។

Rowwad Translation Center

គាត់បានពោល(ទៅកាន់មូសា)ថាៈ ខ្ញុំមានបំណងរៀប អាពាហ៍ពិពាហ៍កូនស្រីម្នាក់ក្នុងចំណោមកូនស្រីរបស់ខ្ញុំទាំងពីរនេះ ឱ្យអ្នក ដោយអ្នកនៅបម្រើខ្ញុំ(គង្វាលសត្វចៀម)ក្នុងរយៈពេល ប្រាំបីឆ្នាំ។ តែបើអ្នកចង់បង្គ្រប់វាឱ្យពេញរយៈពេលដប់ឆ្នាំវាគឺជាការ ស្ម័គ្រចិត្ដរបស់អ្នក។ ខ្ញុំគ្មានបំណងចង់ឱ្យអ្នកលំបាកឡើយ។ អ្នកនឹង ដឹងថា ខ្ញុំគឺជាមនុស្សល្អត្រឹមត្រូវ ប្រសិនបើអល់ឡោះមានចេតនា។

Islamic Community Development Association