Al-Qasas 28:29

Compare 2 Khmer translations

فَلَمَّا قَضَىٰ مُوسَى الْأَجَلَ وَسَارَ بِأَهْلِهِ آنَسَ مِنْ جَانِبِ الطُّورِ نَارًا قَالَ لِأَهْلِهِ امْكُثُوا إِنِّي آنَسْتُ نَارًا لَعَلِّي آتِيكُمْ مِنْهَا بِخَبَرٍ أَوْ جَذْوَةٍ مِنَ النَّارِ لَعَلَّكُمْ تَصْطَلُونَ

القرآن الكريم

DragHold to move · × to hide

នៅពេលដែលព្យាការីមូសាបានបំពេញតាមកាលកំណត់រួចរាល់ ហើយគាត់បានធ្វើដំណើរជាមួយនឹងក្រុមគ្រួសាររបស់គាត់ គាត់ក៏បានឃើញពន្លឺភ្លើងមួយនៅក្បែរភ្នំតួរ។ គាត់ក៏បានពោលទៅកាន់ក្រុមគ្រួសាររបស់គាត់ថា៖ សូមពួកអ្នកនៅទីនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថាខ្ញុំនឹងនាំដំណឹងខ្លះៗពីវាមកកាន់ពួកអ្នក ឬក៏នាំយកដុំភ្លើងមកបង្កាត់ឱ្យពួកអ្នកដើម្បីឱ្យពួកអ្នកមានភាពកក់ក្តៅ។

Rowwad Translation Center

ក្រោយមកនៅពេលដែលមូសាបានបំពេញតាមពេលកំណត់ រួច(រយៈពេលដប់ឆ្នាំ) ហើយគាត់បានធ្វើដំណើរជាមួយនឹងគ្រួសារ របស់គាត់(ទៅកាន់ទឹកដីអេហ្ស៊ីប) គាត់ក៏បានឃើញពន្លឺភ្លើងមួយ នៅក្បែរជើងភ្នំតួរ។ គាត់បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ សូមពួកអ្នកនៅទីនេះសិនចុះ ពិតប្រាកដណាស់ខ្ញុំបានឃើញពន្លឺភ្លើង មួយ សង្ឃឹមថាខ្ញុំនឹងនាំដំណឹងខ្លះៗពីវា ឬក៏យកដុំភ្លើងមកបង្កាត់ ឱ្យពួកអ្នក ដើម្បីឱ្យពួកអ្នកកំដៅខ្លួន។

Islamic Community Development Association