ហើយចូរអ្នកដាក់ដៃរបស់អ្នកទៅក្នុងហោប៉ៅអាវរបស់អ្នកចុះ នោះវានឹងបញ្ចេញពន្លឺសភ្លឺថ្លាដោយពុំមែនជាប្រការអាក្រក់ឡើយ។ ហើយចូរអ្នកឱបដៃរបស់អ្នកដើម្បីបំបាត់ភាពភ័យខ្លាច។ ពិតណាស់ ទាំងពីរ គឺជាសញ្ញាភស្តុតាងពីរពីព្រះជាម្ចាស់របស់អ្នកទៅកាន់ហ្វៀរអោន និងពួកមន្ត្រីរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលប្រព្រឹត្តល្មើស។
Al-Qasas 28:32
Compare 2 Khmer translations
اسْلُكْ يَدَكَ فِي جَيْبِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ وَاضْمُمْ إِلَيْكَ جَنَاحَكَ مِنَ الرَّهْبِ ۖ فَذَانِكَ بُرْهَانَانِ مِنْ رَبِّكَ إِلَىٰ فِرْعَوْنَ وَمَلَئِهِ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ
DragHold to move · × to hide
ហើយចូរអ្នកដាក់ដៃរបស់អ្នកចូលទៅក្នុងហោប៉ៅរបស់ អ្នក នោះវានឹងចេញពន្លឺសចែងចាំងដោយមិនមែនជាប្រការអាក្រក់ ឡើយ។ ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅចំហៀង ខ្លួន(ខាងឆេ្វង)របស់អ្នកដើម្បីចៀសវាងពីការភ័យខ្លាច។ ដូចេ្នះ ទាំងពីរនេះគឺជាភស្ដុតាងពីម្ចាស់់របស់អ្នកទៅកាន់ហ្វៀរអោន និង ពួកមន្ដ្រីរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលប្រាស់ ចាកពីការប្រតិបត្ដិមកចំពោះយើង។