ហើយប្រសិនបើ(យើងមិនបានបញ្ជូនអ្នកទៅកាន់ពួកគេ) ហើយពួកគេទទួលរងគ្រោះដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត នោះពួកគេនឹងនិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាព្រះអង្គមិនបញ្ជូនអ្នកនាំសារណាម្នាក់មកកាន់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំដើរតាម(ប្រតិបត្តិ)វាក្យខណ្ឌទាំងឡាយរបស់ទ្រង់ និងដើម្បីឱ្យយើងខ្ញុំក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ?
Al-Qasas 28:47
Compare 2 Khmer translations
وَلَوْلَا أَنْ تُصِيبَهُمْ مُصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَيَقُولُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ وَنَكُونَ مِنَ الْمُؤْمِنِينَ
DragHold to move · × to hide
ប្រសិនបើគ្មានគ្រោះមហន្ដរាយធ្លាក់មកលើពួកគេដោយ សារតែទង្វើរបស់ពួកគេបានសាងកន្លងមក ហើយពួកគេនិយាយថាៈ ឱម្ចាស់របស់ពួកយើង. ហេតុអ្វីបានជាទ្រង់មិនបានបញ្ជូនអ្នកនាំសារ ម្នាក់មកឱ្យពួកយើង ដើម្បីឱ្យពួកយើងអនុវត្ដតាមអាយ៉ាត់ៗរបស់ ទ្រង់ និងដើម្បីឱ្យពួកយើងក្លាយជាអ្នកដែលមានជំនឿទេនោះ (យើងពិតជាមិនតែងតាំងអ្នកជាអ្នកនាំសារឡើយ)។