Al-Qasas 28:59

Compare 2 Khmer translations

وَمَا كَانَ رَبُّكَ مُهْلِكَ الْقُرَىٰ حَتَّىٰ يَبْعَثَ فِي أُمِّهَا رَسُولًا يَتْلُو عَلَيْهِمْ آيَاتِنَا ۚ وَمَا كُنَّا مُهْلِكِي الْقُرَىٰ إِلَّا وَأَهْلُهَا ظَالِمُونَ

القرآن الكريم

DragHold to move · × to hide

ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកដែលបំផ្លាញភូមិស្រុកណាមួយនោះឡើយ លុះត្រាតែទ្រង់បញ្ជូនទៅកាន់ភូមិស្រុកនោះនូវអ្នកនាំសារម្នាក់ដើម្បីឲ្យគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់។ ហើយយើងក៏មិនមែនជាអ្នកដែលបំផ្លាញភូមិស្រុកណាមួយនោះដែរ លើកលែងតែអ្នកស្រុកភូមិនោះជាពួកដែលបំពាន។

Rowwad Translation Center

ម្ចាស់របស់អ្នកមិនមែនជាអ្នកដែលបំផ្លាញភូមិស្រុកណា មួយឡើយ លុះត្រាតែទ្រង់ចាត់តាំងក្នុងភូមិស្រុកនោះនូវអ្នកនាំសារ ម្នាក់ ដើម្បីសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួកគេស្ដាប់សិន។ ហើយ យើងមិនមែនជាអ្នកបំផ្លាញភូមិស្រុកណាមួយឡើយ លើកលែងតែ អ្នកភូមិស្រុកនោះជាពួកដែលបំពានប៉ុណ្ណោះ។

Islamic Community Development Association