តាមពិត អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈក្រៅពីអល់ឡោះនោះ គ្រាន់តែជារូបបដិមាប៉ុណ្ណោះ។ ហើយពួកអ្នកបានប្រឌិតនូវការភូតកុហក(ដោយហៅវាថាជាព្រះ)។ ពិតប្រាកដណាស់ អ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះនោះ មិនអាចផ្តល់លាភសក្ការៈអ្វីដល់ពួកអ្នកបានឡើយ។ ដូច្នេះ ចូរពួកអ្នកស្វែងរកលាភសក្ការៈពីអល់ឡោះ ហើយត្រូវគោរពសក្ការៈចំពោះទ្រង់ និងត្រូវដឹងគុណទ្រង់(តែមួយគត់)។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់។
Al-'Ankabut 29:17
Compare 2 Khmer translations
إِنَّمَا تَعْبُدُونَ مِنْ دُونِ اللَّهِ أَوْثَانًا وَتَخْلُقُونَ إِفْكًا ۚ إِنَّ الَّذِينَ تَعْبُدُونَ مِنْ دُونِ اللَّهِ لَا يَمْلِكُونَ لَكُمْ رِزْقًا فَابْتَغُوا عِنْدَ اللَّهِ الرِّزْقَ وَاعْبُدُوهُ وَاشْكُرُوا لَهُ ۖ إِلَيْهِ تُرْجَعُونَ
DragHold to move · × to hide
ជាការពិតណាស់ អ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពី អល់ឡោះនោះ គឺគ្រាន់តែជារូបសំណាក ហើយពួកអ្នកបង្កើតឡើង គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួក(ព្រះ នានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីអល់ឡោះនោះគឺពួក វាមិនអាចផ្ដល់លាភសក្ការៈដល់ពួកអ្នកបានឡើយ។ ដូចេ្នះ ចូរពួក អ្នកស្វែងរកលាភសក្ការៈពីអល់ឡោះ និងត្រូវគោរពសក្ការៈចំពោះ ទ្រង់ ហើយនិងត្រូវដឹងគុណចំពោះទ្រង់។ ចំពោះទ្រង់តែមួយគត់ ដែលពួកអ្នកត្រូវវិលត្រឡប់។