ហើយគាត់បាននិយាយថា៖ តាមពិតអ្វីដែលពួកអ្នកយកមកគោរពសក្ការៈក្រៅពីអល់ឡោះនោះ គ្រាន់តែជារូបបដិមាប៉ុណ្ណោះដើម្បីជាការស្រលាញ់រាប់អានគ្នារវាងពួកអ្នកនៅក្នុងជីវិតលោកិយ។ ក្រោយមកនៅថ្ងៃបរលោក ពួកអ្នកនឹងដកខ្លួនចេញពីគ្នា ហើយដាក់បណ្តាសាគ្នាទៅវិញទៅមកមិនខានឡើយ។ កន្លែងស្នាក់អាស្រ័យរបស់ពួកអ្នក គឺឋាននរក។ ហើយសម្រាប់ពួកអ្នក គឺគ្មានអ្នកជួយឡើយ។
Al-'Ankabut 29:25
Compare 2 Khmer translations
وَقَالَ إِنَّمَا اتَّخَذْتُمْ مِنْ دُونِ اللَّهِ أَوْثَانًا مَوَدَّةَ بَيْنِكُمْ فِي الْحَيَاةِ الدُّنْيَا ۖ ثُمَّ يَوْمَ الْقِيَامَةِ يَكْفُرُ بَعْضُكُمْ بِبَعْضٍ وَيَلْعَنُ بَعْضُكُمْ بَعْضًا وَمَأْوَاكُمُ النَّارُ وَمَا لَكُمْ مِنْ نَاصِرِينَ
DragHold to move · × to hide
ហើយគាត់(អ៊ីព្រហ៊ីម)បានពោលថាៈ ពិតប្រាកដណាស់ រូប សំណាកដែលពួកអ្នកបានយកមកគោរពសក្ការៈផេ្សងពីអល់ឡោះ នោះ គឺដើម្បីធ្វើជាការស្និទ្ធស្នាលរវាងពួកអ្នកក្នុងជីវិតលោកិយ ប៉ុណ្ណោះ។ ក្រោយមកនៅថ្ងៃបរលោក ពួកអ្នកនឹងបដិសេធមិន ទទួលស្គាល់គ្នា ហើយពួកអ្នកក៏ដាក់បណ្ដាសាឱ្យគ្នាដែរ។ ហើយ ទីកន្លែងរបស់ពួកអ្នកគឺនរក ហើយពួកអ្នកគ្មានអ្នកណាជួយឡើយ។