Al-'Ankabut 29:27

Compare 2 Khmer translations

وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ وَجَعَلْنَا فِي ذُرِّيَّتِهِ النُّبُوَّةَ وَالْكِتَابَ وَآتَيْنَاهُ أَجْرَهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ

القرآن الكريم

DragHold to move · × to hide

ហើយយើងបានប្រទានដល់គេនូវអ៊ីស្ហាក(ជាកូន) និងយ៉ាក់កូប(ជាចៅ)។ ហើយយើងបានធ្វើឱ្យកូនចៅរបស់គេទទួលបាននូវភាពជាព្យាការី និងគម្ពីរ។ ហើយយើងបានប្រទានឱ្យគេនូវផលបុណ្យរបស់គេនៅក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។

Rowwad Translation Center

ហើយយើងបានប្រទានអ៊ីស្ហាកនិងយ៉ាក់កូបឱ្យគាត់។ ហើយ យើងបានបង្កើតនៅក្នុងពូជពង្សរបស់គាត់ជាណាពីៗ និង(យើងបាន បញ្ចុះ)គម្ពីរ។ ហើយយើងបានប្រទានឱ្យគាត់នូវរង្វាន់របស់គាត់នៅ ក្នុងលោកិយនេះ (ភរិយា និងកូនចៅ)។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោកគាត់នឹងស្ថិតក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវ។

Islamic Community Development Association