ហើយយើងបានបញ្ជូនទៅកាន់តំបន់ម៉ាទយ៉ាន់នូវព្យាការីស៊្ហូអែបដែលជាបងប្អូនរបស់ពួកគេ។ ហើយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) ហើយពួកអ្នកត្រូវសង្ឃឹម(ទទួលបាននូវការតបស្នង)នាថ្ងៃបរលោកចុះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីឱ្យសោះ។
Al-'Ankabut 29:36
Compare 2 Khmer translations
وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ وَارْجُوا الْيَوْمَ الْآخِرَ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
DragHold to move · × to hide
ហើយ(យើងបានបញ្ជូន)ស្ហ៊ូអែបទៅកាន់ម៉ាទយ៉ាន់ដែល ជាបងប្អូនរបស់ពួកគេ ហើយគាត់បានពោលថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ និងសង្ឃឹម(ថានឹងទទួលបានការតបស្នង ល្អ)នៅថ្ងៃបរលោកចុះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើ ផែនដីនេះឱ្យសោះ។