Al-'Ankabut 29:40

Compare 2 Khmer translations

فَكُلًّا أَخَذْنَا بِذَنْبِهِ ۖ فَمِنْهُمْ مَنْ أَرْسَلْنَا عَلَيْهِ حَاصِبًا وَمِنْهُمْ مَنْ أَخَذَتْهُ الصَّيْحَةُ وَمِنْهُمْ مَنْ خَسَفْنَا بِهِ الْأَرْضَ وَمِنْهُمْ مَنْ أَغْرَقْنَا ۚ وَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ

القرآن الكريم

DragHold to move · × to hide

ហើយយើងបានដាក់ទណ្ឌកម្មរាល់ក្រុមនីមួយ(ខាងលើ)ព្រោះតែបាបកម្មរបស់គេ។ ក្នុងចំណោមពួកគេ មានអ្នកដែលយើងបានបញ្ជូនដុំថ្មទៅលើគេ(ក្រុមព្យាការីលូត)។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលត្រូវសម្រែកយ៉ាងខ្លាំងឆក់យកជីវិតគេ(ក្រុមព្យាការីសឡេះ និងក្រុមព្យាការីស្ហ៊ូអែប)។ ក្នុងចំណោមពួកគេ មានអ្នកដែលយើងបានធ្វើឱ្យដីស្រូបយករូបគេ(ករូន)។ ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលយើងពន្លិចទៅក្នុងទឹក(ក្រុមព្យាការីនួហ ហ្វៀរអោន និងហាម៉ាន)។ ហើយអល់ឡោះពិតជាមិនបានបំពានលើពួកគេនោះឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបំពានលើខ្លួនឯងនោះ។

Rowwad Translation Center

ដូចេ្នះ យើងបានបំផ្លាញក្រុមនីមួយៗដោយសារតែបាបកម្ម របស់គេ។ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះយើងបានបញ្ចុះភ្លៀងថ្មទៅលើគេ និងអ្នកខ្លះក្នុងចំណោមពួកគេត្រូវសម្រែកយ៉ាង ខ្លាំងឆក់យកគេ ហើយអ្នកខ្លះក្នុងចំណោមពួកគេយើងបានធ្វើឱ្យដី ស្រូបយកជីវិតរបស់គេ ហើយមានអ្នកខ្លះទៀតក្នុងចំណោមពួកគេ យើងបានពន្លិចក្នុងទឹក។ ហើយអល់ឡោះមិនចង់ធ្វើបាបពួកគេ ឡើយ តែពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។

Islamic Community Development Association