ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំជជែកដេញដោលជាមួយនឹងពួកអះលីគីតាប លើកលែងតែតាមវិធីសាស្ត្រដ៏ល្អ លើកលែងតែ(ជាមួយ)ពួកដែលបំពានក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយចូរពួកអ្នកពោលថា៖ ពួកយើងមានជំនឿហើយចំពោះអ្វីដែលគេបញ្ចុះមកកាន់ពួកយើង និងបញ្ចុះមកកាន់ពួកអ្នក។ ហើយព្រះជាម្ចាស់របស់ពួកយើង និងព្រះជាម្ចាស់របស់អ្នក គឺតែមួយគត់។ ហើយពួកយើងជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។
Al-'Ankabut 29:46
Compare 2 Khmer translations
وَلَا تُجَادِلُوا أَهْلَ الْكِتَابِ إِلَّا بِالَّتِي هِيَ أَحْسَنُ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ ۖ وَقُولُوا آمَنَّا بِالَّذِي أُنْزِلَ إِلَيْنَا وَأُنْزِلَ إِلَيْكُمْ وَإِلَٰهُنَا وَإِلَٰهُكُمْ وَاحِدٌ وَنَحْنُ لَهُ مُسْلِمُونَ
DragHold to move · × to hide
ចូរពួកអ្នកកុំជជែករកខុសត្រូវជាមួយនឹងពួកអះលីគីតាប ក្រៅពីមធ្យោបាយណាដែលល្អបំផុតឱ្យសោះ លើកលែងតែអ្នកដែល បំពានក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយចូរពួកអ្នកនិយាយថាៈ ពួកយើងបានជឿនឹងអ្វីដែលគេបានបញ្ចុះមកឱ្យពួកយើង និងបាន បញ្ចុះមកឱ្យពួកអ្នក។ ហើយម្ចាស់របស់ពួកយើង និងម្ចាស់របស់ពួក អ្នកគឺតែមួយ។ ហើយពួកយើងជាអ្នកដែលប្រគល់ខ្លួនទៅចំពោះ ទ្រង់តែមួយគត់។