Aal 'Imran 3:103

Compare 2 Khmer translations

وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا ۚ وَاذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ كُنْتُمْ أَعْدَاءً فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُمْ بِنِعْمَتِهِ إِخْوَانًا وَكُنْتُمْ عَلَىٰ شَفَا حُفْرَةٍ مِنَ النَّارِ فَأَنْقَذَكُمْ مِنْهَا ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَهْتَدُونَ

القرآن الكريم

DragHold to move · × to hide

ហើយចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រកាន់ខ្ជាប់នឹងខ្សែរបស់អល់ឡោះ(គម្ពីរគួរអាន និងស៊ុណ្ណះ)ទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក ខណៈដែលពួកអ្នកធ្លាប់ជាសត្រូវនឹងគ្នា(មុនពេលដែលអ៊ីស្លាមបានមកដល់) ក្រោយមក ទ្រង់បានផ្សះផ្សារវាងដួងចិត្តរបស់ពួកអ្នក(តាមរយៈសាសនាអ៊ីស្លាម)។ ពេលនោះ ដោយការប្រោសប្រទានរបស់ទ្រង់ ពួកអ្នកក៏បានក្លាយជាបងប្អូននឹងគ្នា(ក្នុងសាសនា)។ ហើយពួកអ្នកធ្លាប់ស្ថិតនៅលើមាត់រណ្តៅនៃឋាននរក ប៉ុន្តែអល់ឡោះជាម្ចាស់បានសង្គ្រោះពួកអ្នកឱ្យរួចផុតពីវាវិញ(តាមរយៈសាសនាអ៊ីស្លាម)។ ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ប្រាប់ពួកអ្នកនូវវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ សង្ឃឹមថាពួកអ្នកទទួលបានការចង្អុលបង្ហាញ។

Rowwad Translation Center

ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នឹងមាគ៌ា របស់អល់ឡោះ (សាសនាអ៊ីស្លាម)ទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយចូរពួកអ្នករំលឹកនៀកម៉ាត់របស់អល់ឡោះដែលទ្រង់បាន ប្រទានដល់ពួកអ្នក ខណៈដែលពួកអ្នកជាសត្រូវនឹងគ្នា(មុនចូល សាសនាអ៊ីស្លាម) ក្រោយមកទ្រង់បានផ្សះផ្សារវាងចិត្ដរបស់ពួក អ្នក ហើយពួកអ្នកក៏ក្លាយជាបងប្អូននឹងគ្នា(ក្នុងសាសនា)ដោយ សារនៀកម៉ាត់របស់ទ្រង់ ហើយកាលពីមុនពួកអ្នកស្ថិតនៅមាត់ រណ្ដៅនៃភ្លើងនរក ទ្រង់ក៏បានរំដោះពួកអ្នកចេញពីវា។ ដូច្នោះ ហើយអល់ឡោះបញ្ជាក់យ៉ាងច្បាស់នូវភស្ដុតាងរបស់ទ្រង់ជាច្រើន ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។

Islamic Community Development Association