Aal 'Imran 3:119

Compare 2 Khmer translations

هَا أَنْتُمْ أُولَاءِ تُحِبُّونَهُمْ وَلَا يُحِبُّونَكُمْ وَتُؤْمِنُونَ بِالْكِتَابِ كُلِّهِ وَإِذَا لَقُوكُمْ قَالُوا آمَنَّا وَإِذَا خَلَوْا عَضُّوا عَلَيْكُمُ الْأَنَامِلَ مِنَ الْغَيْظِ ۚ قُلْ مُوتُوا بِغَيْظِكُمْ ۗ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ

القرآن الكريم

DragHold to move · × to hide

ពួកអ្នក គឺបែបនេះឯង។ ពួកអ្នកស្រលាញ់ពួកគេ តែពួកគេវិញមិនបានស្រលាញ់ពួកអ្នកឡើយ។ ហើយពួកអ្នកមានជំនឿលើបណ្តាគម្ពីរទាំងអស់(រួមទាំងគម្ពីររបស់ពួកគេផងដែរ)។ ហើយនៅពេលដែលពួកគេបានជួបនឹងពួកអ្នក ពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយ។ តែនៅពេលពួកគេចាកចេញទៅវិញ ពួកគេបានខាំចុងម្រាមដៃខ្លួនឯងដោយការចងកំហឹង(ចំពោះពួកអ្នក)។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកស្លាប់ទាំងការចងកំហឹងបែបនេះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលនៅក្នុងដួងចិត្ត(របស់ពួកគេ)។

Rowwad Translation Center

ពួកអ្នកជាអ្នកដែលស្រឡាញ់ពួកគេ តែពួកគេមិន ស្រឡាញ់ពួកអ្នកឡើយ ខណៈដែលពួកអ្នកជឿនឹងគម្ពីរទាំងអស់។ នៅពេលពួកគេបានជួបពួកអ្នកពួកគេបាននិយាយថាៈ ពួកយើងបាន ជឿហើយ តែនៅពេលពួកគេនៅឆ្ងាយ(ពីពួកអ្នក) ពួកគេបានខាំ ចុងម្រាមដៃរបស់ពួកគេ ដោយមានកំហឹងចំពោះពួកអ្នក។ ចូរអ្នក (មូហាំម៉ាត់) ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកស្លាប់ដោយ កំហឹងរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវ អ្វីដែលមាននៅក្នុងចិត្ដ។

Islamic Community Development Association